ព័ត៌មានអន្ដរជាតិ
វិស័យផលិតកម្មវៀតណាមស្ទុះងើបឡើងវិញ ក្រោយធ្លាក់ចុះដោយទីហ្វុងយ៉ាកជី
វិស័យផលិតកម្មរបស់ប្រទេសវៀតណាមនៅក្នុងខែតុលា បានស្ទុះងើបឡើងវិញ ក្រោយធ្លាក់ចុះដោយសារតែព្យុះទីហ្វុងយ៉ាកជី ដែលបានវាយប្រហារភាគខាងជើងប្រទេសនេះនៅដើមខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

វៀតណាមបានកត់ត្រាពីកំណើនជាថ្មីទាំងទិន្នផល និងការបញ្ជាទិញថ្មី។ ទិន្នន័យស្ដីពីសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ S&P Global បានបង្ហាញថា PMI របស់វៀតណាម បានកើនដល់ ៥១,២ ពិន្ទុ នៅខែតុលា ដោយកើនឡើងពី ៤៧,៣ ពិន្ទុ នៅខែកញ្ញា។
ក្រុមហ៊ុន S&P Global បាននិយាយថា លក្ខខណ្ឌអាជីវកម្មវៀតណាមមានភាពរឹងមាំក្នុងរយៈពេល៧ខែចុងក្រោយ លើកលែងតែខែកញ្ញា ប៉ុន្តែភាពប្រសើរឡើងនៅខែតុលា ក៏នៅមានកម្រិតផងដែរ។

ទាំងផលិតកម្ម និងការបញ្ជាទិញថ្មីក្នុងវិស័យផលិតកម្ម បានវិលមករកកំណើនវិញ ក្នុងដំណើរស្ទុះងើបចេញពីផលប៉ះពាល់ដោយព្យុះយ៉ាកជី។ ប៉ុន្តែមិនរឹងមាំដូចនៅប៉ុន្មានខែមុនពេលព្យុះវាយប្រហារនោះទេ ដោយសារតែការរំខានលើខ្សែចង្វាក់ផ្គត់ផ្គង់ក្រោយព្យុះ និងទឹកជំនន់ដែលពាក់ព័ន្ធក្រោយមកទៀត។
S&P Global បានគូសបញ្ជាក់ផងដែរថា វៀតណាមរំពឹងថានឹងមានកំណើននៃផលិតកម្មក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


