ព័ត៌មានអន្ដរជាតិ
លោក Netanyahu៖ អ៊ីរ៉ង់ខ្លាចប្រជាជនខ្លួនឯង ជាងខ្លាចអ៊ីស្រាអែល
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសារជាវីដេអូផ្ទាល់មួយទៅកាន់ប្រជាជនអ៊ីរ៉ង់ថា រដ្ឋាភិបាលរបស់លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូល មានការបារម្ភភ័យខ្លាចប្រជាជនអ៊ីរ៉ង់ខ្លួនឯងច្រើនជាងខ្លាចអ៊ីស្រាអែលទៅទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៤។

លោក Netanyahu បានប្រាប់ប្រជាជនអ៊ីរ៉ង់ថា៖ «នោះហើយជាមូលហេតុដែលពួកគេចំណាយពេលវេលា និងប្រាក់យ៉ាងច្រើនដើម្បីព្យាយាមកម្ទេចក្តីសង្ឃឹមរបស់អ្នក និងរារាំងក្តីសុបិនរបស់អ្នក។ មែនហើយ ខ្ញុំសូមប្រាប់អ្នកថា កុំឲ្យសុបិនរបស់អ្នករលាយសូន្យ។ ខ្ញុំឮសំលេងខ្សឹបខ្សៀវពី ស្ត្រី ជីវិត សេរីភាព»។
លោក Netanyahu បានបន្តថា៖ «កុំអស់សង្ឃឹម។ ហើយត្រូវដឹងថា អ៊ីស្រាអែល និងប្រទេសដទៃទៀតក្នុងពិភពលោកសេរី ឈរនៅជាមួយអ្នក»។
នៅក្នុងសារនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចង់សំដៅទៅលើការវាយប្រហារដោយមីស៊ីលប៉ាលិស្ទិក កាលពីថ្ងៃទី១តុលារបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។ លោកថា រដ្ឋាភិបាលអ៊ីរ៉ង់ចំណាយប្រហែល ២,៣ពាន់លានដុល្លារ នៃលុយប្រជាជន ប៉ុន្តែបានបង្កការខូចខាតតិចតួចប៉ុណ្ណោះនៅលើទឹកដីអ៊ីស្រាអែល។
លោក Netanyahu បាននិយាយទៀតថា ជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់អាចមានភាពខុសប្លែកគ្នា បើប្រទេសនេះមានសេរីភាព ហើយមូលនិធិនោះអាចប្រើប្រាស់សម្រាប់ការអប់រំ ផ្លូវថ្នល់ ទឹក និងមន្ទីរពេទ្យ ជំនួសឲ្យសង្រ្គាម។
លោកសង្កត់ធ្ងន់ថា៖ «ប៉ុន្តែនោះជាអ្វីដែលរបបរបស់លោក Khamenei បដិសេធអ្នកជារៀងរាល់ថ្ងៃ។ ពួកគេឈ្លក់វង្វេងនឹងការបំផ្លាញអ៊ីស្រាអែល ជាជាងការកសាងអ៊ីរ៉ង់។ ខ្ញុំដឹងថាអ្នកមិនចង់បានសង្រ្គាមនេះទេ។ ខ្ញុំក៏មិនចង់បានសង្រ្គាមនេះដែរ។ ប្រជាជនអ៊ីស្រាអែលមិនចង់បានសង្រ្គាមនេះទេ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


