ព័ត៌មានអន្ដរជាតិ
ទីបំផុត លោក បៃដិន អនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលជ្រៅក្នុងដីរុស្ស៊ីហើយ
តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី១៨ខែវិច្ឆិកាឆ្នាំ២០២៤, នៅទីបំផុតរដ្ឋបាលលោក ចូល បៃដិន បានបើកដៃឲ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកបាញ់ចូលជ្រៅក្នុងប្រទេសរុស្ស៊ីហើយ។

ការសម្រេចចិត្តនេះ គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់សម្រាប់រដ្ឋបាលលោក បៃដិន ប៉ុន្មានខែមុនរដ្ឋបាលអាណត្តិថ្មីរបស់លោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ហើយគ្មានអ្វីត្រូវសង្ស័យឡើយ ការបើកភ្លើងខៀវបែបនេះ ច្បាស់ជាធ្វើឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែឆាបឆួលជាក់ជាមិនខាន។
មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times និង Washington Post ថា ការយល់ព្រមរបស់លោក បៃដិន ឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល ATACMS គឺដើម្បីឆ្លើយតបទៅនឹងរុស្ស៊ី ដែលក៏សម្រេចចិត្តឲ្យកងទ័ពកូរ៉េខាងជើង មកជួយខ្លួនក្នុងសង្គ្រាមនេះដែរ។
អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ជំរុញឲ្យដកបម្រាមលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដើម្បីបាញ់ចូលទៅក្នុងដីរុស្ស៊ី។

ជុំវិញបញ្ហានេះ លោក Serhiy Kuzan ប្រធានមជ្ឈមណ្ឌលសន្តិសុខនិងកិច្ចសហប្រតិបត្តិការអ៊ុយក្រែន មានមូលដ្ឋាននៅទីក្រុង កៀវ បានប្រាប់ BBC ថា «ការសម្រេចចិត្តរបស់លោក ចូ បៃដិន គឺសំខាន់ណាស់សម្រាប់ប្រទេសនេះ។ នេះមិនមែនជាអ្វីដែលនឹងផ្លាស់ប្តូរផ្លូវសង្រ្គាម ទេ ប៉ុន្តែខ្ញុំគិតថា វានឹងធ្វើឲ្យកងកម្លាំងរបស់យើងមានសមភាពជាងមុន»។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី មិនទាន់ប្រតិកម្មអ្វីទេពាក់ព័ន្ធរឿងនេះ ប៉ុន្តែលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានព្រមានជាយូរមកហើយថា ការសម្រេចបែបនេះ នឹងធ្វើឲ្យអង្គការណាតូ ចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែន។
សូមបញ្ជាក់ថា មីស៊ីល ATACMS ដែលមានរយៈចម្ងាយ៣០០គីឡូម៉ែត្រ នឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រមូលផ្តុំកងទ័ព។ មីស៊ីលនេះ ពិបាកស្ទាក់ចាប់ណាស់ ដោយសារល្បឿនដ៏លឿនរបស់វា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីបង្កើនការដាក់សម្ពាធកាន់តែខ្លាំងលើអ៊ុយក្រែន ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


