សន្តិសុខសង្គម
ពលរដ្ឋស្នើមន្ត្រីពាក់ព័ន្ធជួសជុលផ្លូវបេតុងមួយខ្សែក្នុងភូមិបន្លាស្អិត ដែលមានសភាពទ្រុឌទ្រោមខ្លាំង
ផ្លូវបេតុងមួយខ្សែដែលតភ្ជាប់ពីផ្លូវ ហាណូយ ចូលមកភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានសភាពទ្រុឌទ្រោម និងជង្ហុកធំ ត្រូវបានប្រជាពលរដ្ឋទទួចស្នើសុំអោយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធជួយស្ថាបនាជួសជុលអោយបានល្អប្រសើរឡើងវិញ ក្រោយផ្លូវបេតុងមួយខ្សែនេះ ទទួលរងការខូចខាតពីកត្តាធម្មជាតិ និងជាពិសេសកត្តាយានយន្តធំៗបើកចេញចូលជារាងរាល់ថ្ងៃ។

បើតាមការលើកឡើងរបស់លោក រស់ សំអឿន ជាអ្នកលក់បាយម្ហូបនៅតាមបណ្តាលផ្លូវមួយខ្សែនេះ បានឱ្យដឹងថា លោកបានមកជួលទីតាំងខាងលើលក់បាយម្ហូបជាង៤ឆ្នាំមកហើយ គឺឃើញផ្លូវនេះខូចរហូតមក មិនដឹងខូចតាំងពីពេលណានោះទេ។ លោកបានបន្តថា នាពេលរដូវវស្សា ជង្ហុកធំៗនេះ ស្ទើរក្លាយជាត្រពាំងទឹក ពេលខ្លះបង្កគ្រោះថ្នាក់ដល់អ្នកដំណើរថែមទៀតផង។
ជាមួយគ្នានោះ លោកស្រី សុខ ស្រីពៅ ជាអាជីវករលក់ចាប់ហួយនៅទីនោះ បានលើកឡើងដូចគ្នាដែរថា ផ្លូវបេតុងមួយខ្សែនេះ ខូចខាតយូរឆ្នាំមកហើយ ពុំឃើញមានការចុះពិនិត្យ ឬមានការជួសជុលបណ្តោះអាសន្នឱ្យប្រសើនោះទេ ហើយកត្តាដែលធ្វើឱ្យផ្លូវនេះទ្រុឌទ្រោមបែបនេះ វាពាក់ព័ន្ធមានកត្តាធម្មជាតិ ផ្លូវមានកម្ពស់ទាបជាងនីវ៉ូទឹក និងជាពិសេស កត្តាយានយន្តធំៗ រថយន្តក្រឡុកស៊ីម៉ងត៍ និងរថយន្តដឹកដីជាដើម។

ពាក់ព័ន្ធស្ថានភាពផ្លូវបេតុងមួយនេះ ក្រុមការងារសារព័ត៍មាន កម្ពុជាថ្មី បានទាក់ទងទៅលោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការបរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានប្រាប់អោយដឹងថា ផ្លូវនេះស្ថិតក្នុងគម្រោងរបស់មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ លោក ធាម ច័ន្ទសេរីវុឌ្ឍ បន្តថា បន្ទាប់ពីលោកចប់ការងារបរិស្ថានក្នុងមូលដ្ឋាន លោកនឹងឱ្យក្រុមការងារចុះពិនិត្យមើលដីការរបស់គម្រោងជួសជុលដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ កម្ពុជាថ្មី តាមរយៈប្រព័ន្ធតេឡេក្រាមឱ្យដឹងថា «នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញ មិនមែនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទេ តែយ៉ាងណា លោកបានបញ្ជូនករណីនេះទៅឲ្យសាលារាជធានីភ្នំពេញបន្តឱ្យជ្រាបព័ត៌មានហើយ»។
ដោយឡែកលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា «ក្រុមការងារនឹងចុះសិក្សាដាក់បញ្ចូលក្នុងផែនការឆ្នាំនេះ» ៕
អត្ថបទ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា