Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ចូលរួមសោកស្ដាយចំពោះមរណភាព នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​សម្តែង​នូវ​ការ​សោក​សង្វេគ​យ៉ាង​ពន់ពេក​ចំពោះ​មរណភាព លោក​នាយ​ឧត្ដមសេនីយ៍ ឈិន ច័ន្ទ​ពណ៌ អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​សម្តែង​ការ​សោក​សង្វេគ​យ៉ាង​ពន់ពេក​នេះ ខណៈ​ពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​នាយ​ឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ ស្ថិតនៅ​ផ្ទះ​លេខ ​៨១-៨៣ ផ្លូវ​លេខ​ ១៦០ សង្កាត់​ទឹកល្អក់​ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ១០​ កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០២៤។

ស្ថិត​ក្នុង​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ នៃ​សព ចំពោះ​មរណភាព​របស់ នាយ​ឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ គឺជា​ការ​បាត់បង់​ឪពុក ឪពុកក្មេក ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​ចំពោះ​កូនៗ ចៅប្រុស ចៅស្រី ហើយ​ក៏​ជា​ការ​បាត់បង់​នាយទាហាន​ដ៏​អង់អាច​ក្លាហាន ជា​ឥស្សរជន​ដ៏​ឆ្នើម នៃ​កងយោធពលខេមរភូមិន្ទ ដោយ​បាន​ចូលរួម​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ប្រកប​ដោយ​ឆន្ទៈ មនសិការ​ដ៏​មោះមុត ក្នុង​បុព្វហេតុ​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​បាន​ការពារ​បូរណភាព​ទឹកដី​ជា​រៀង​រហូត​មក។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​នាយ​ឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ សូម​ឱ្យ​ឆាប់​បាន​យោនយកកំណើត​កើត​ក្នុង​សុគតិភព​គ្រប់ៗ ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

សូម​បញ្ជាក់​ថា លោក​នាយ​ឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ បាន​ទទួល​មរណភាព កាលពី​ថ្ងៃអាទិត្យ ៨​ កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ​៨ ខែ​ធ្នូ ឆ្នាំ ​២០២៤ វេលា​ម៉ោង ១២ និង ២៦ នាទី​រសៀល នៅ​រាជធានី​ភ្នំពេញ ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយ​រោគាពាធ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

ទំនិញក្នុងវិស័យសំខាន់ៗ ៣របស់កម្ពុជា នាំចេញទៅទីផ្សារអារ៉ាប់រួម ក្នុងអត្រាពន្ធគយ ០%

ព័ត៌មានជាតិ១៥ នាទីutes មុន

ជួបអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម, នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីការបន្តរួមគ្នាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ជីវិតកម្សាន្ដ២០ នាទីutes មុន

ក្នុងវ័យ៤៦ឆ្នាំ Ha Ji Won ​មិន​ដែលស្គាល់រសជាតិ​ស្នេហានឹងគេឡើយ ​ខណៈទ្រព្យ​កាន់តែច្រើនហួសប្រមាណ

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកផ្តល់សេវា​សុខាភិបាល ត្រូវគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ​ឲ្យបានត្រឹមត្រូវ ចៀសវាងប៉ះពាល់ដល់ មនុស្ស សត្វ និងបរិស្ថាន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទាហាន​អ៊ីស្រាអែល​ជាង ១​ម៉ឺន​នាក់ ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងការពារជាតិអាមេរិក៖ នាវាចម្បាំងកងទ័ពអាមេរិកអាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមចុងឆ្នាំនេះ  

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហ្វីលីពីន​មិន​ប្រាកដ​ថា​ចង់​ទិញ​យន្តហោះ F-16 ទេ ទោះ​អាមេរិក​បើក​ភ្លើង​បៃតង​​ក៏​ដោយ

Sokha Hotels

ព័ត៌មានពេញនិយម