ព័ត៌មានអន្ដរជាតិ
មេដឹកនាំថ្មីស៊ីរី អំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ក្រោយការផ្ដួលរំលំរបបលោក Assad
នាយករដ្ឋមន្ត្រីអន្តរកាលថ្មីរបស់ស៊ីរី បានប្រកាសកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤ថា វាដល់ពេលសម្រាប់ «ស្ថិរភាព និងភាពស្ងប់ស្ងាត់» ក្នុងប្រទេស ពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីកាន់អំណាចចាស់វស្សាលោក Bashar al-Assad ត្រូវបានក្រុមឧទ្ទាមផ្តួលរំលំនៅក្នុងការវាយលុករយៈពេលដ៏ខ្លីសឹងមិនគួរឲ្យជឿ។

សេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាម បានឲ្យដឹងថា ពួកគេបានតែងតាំងលោក Mohammed al-Bashir ជាប្រមុខរដ្ឋាភិបាលអន្តរកាល ដើម្បីគ្រប់គ្រងប្រទេសរហូតដល់ថ្ងៃទី១ខែមីនាឆ្នាំ២០២៥។
លោក Bashir បានប្រាប់ទូរទស្សន៍ Al Jazeera របស់កាតាក្នុងបទសម្ភាសន៍ជាលើកដំបូងថា៖ «ឥឡូវនេះដល់ពេលហើយសម្រាប់ប្រជាជនទាំងនេះ ដើម្បីរីករាយនឹងស្ថិរភាព និងភាពស្ងប់ស្ងាត់»។
លោក Abu Mohammed al-Jolani ដែលជាមេក្រុមអ៊ីស្លាមនិយមហើយបានដឹកនាំការវាយលុករបស់ពួកឧទ្ទាម ធ្លាប់បានប្រកាសពីការពិភាក្សាអំពីការផ្ទេរអំណាច និងបានប្តេជ្ញាបន្តតាមចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងការធ្វើទារុណកម្ម។
កាលពីថ្ងៃអង្គារ លោក Jolani បាននិយាយថា៖ «ស៊ីរីនឹងត្រូវបានកសាងឡើងវិញ។ ប្រទេសនេះកំពុងឆ្ពោះទៅរកការអភិវឌ្ឍ និងការកសាងឡើងវិញ។ វានឹងឆ្ពោះទៅរកស្ថិរភាព។ ប្រជាជនហត់នឿយនឹងសង្រ្គាម។ ដូច្នេះប្រទេសនេះ មិនទាន់ត្រៀមខ្លួនសម្រាប់សង្គ្រាមមួយទៀតទេ ហើយខ្លួនក៏នឹងមិនបង្កើតឲ្យមានសង្គ្រាមផ្សេងទៀតដែរ»។
ពាក់ព័ន្ធនឹងស្ថានការណ៍នៅស៊ីរី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឲ្យប្រទេសទាំងអស់គាំទ្រដំណើរការនយោបាយរួមគ្នានៅក្នុងប្រទេសស៊ីរី ដោយនិយាយថា អាមេរិកនឹងទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ស៊ីរី បើរដ្ឋាភិបាលនេះបំពេញតាមស្តង់ដារច្បាស់លាស់។
សូមបញ្ជាក់ថា បើតាមប្រភពពីវិមានក្រឹមឡាំងនៅថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤ថា អតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងក្រុមគ្រួសារ បានភៀសខ្លួនដល់ទីក្រុងមូស្គូ ហើយរុស្ស៊ីដែលជាសម្ព័ន្ធមិត្ត ក៏បានផ្តល់សិទ្ធិជ្រកកោនដែរ។
ក្រោយការចាកចេញរបស់លោក Assad កងទ័ពស៊ីរីបានប្រកាសថា រជ្ជកាលរបស់លោក Bashar បានបញ្ចប់ហើយ ខណៈរដ្ឋធានីដាម៉ាស ត្រូវបានរំដោះ ក្រោយការកាន់កាប់របស់បុរសខ្លាំងរូបនេះអស់រយៈពេលជិត២៥ឆ្នាំ៕
ដោយ៖ ឈាង
ចុចអាន៖ កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


