សេដ្ឋកិច្ច
ក្រសួងកសិកម្ម ចាប់យកឱកាសរុញសេវាសាធារណៈទៅថ្នាលឌីជីថល
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចាប់យកឱកាសរុញសេវាសាធារណៈ ដែលនៅសេសសលឱ្យទៅជាថ្នាលអនឡាញដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើននូវប្រសិទ្ធភាព និងសម្រួលដល់វិស័យឯកជនក្នុងការប្រើប្រាស់នូវសេវាផ្សេងៗរបស់ក្រសួងឱ្យកាន់តែរហ័ស ចំណាយតិច និងតម្លាភាព។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ឌីជីថល គឺធ្វើឡើងសម្រាប់ជួយ ប៉ុន្តែបើយើងមិនចេះធ្វើ វាក្លាយទៅជាបន្ទុក អ្នកខ្លះគាត់ធ្វើការងារជាមួយក្រដាស នៅពេលដែលយើងចាប់ផ្ដើមធ្វើបដិវត្តកម្ម ឌីជីថល យើងត្រូវគិតថា ការលំបាករបស់គាត់នៅត្រង់ណា ហើយអ្វីដែលឌីជីថលអាចជួយបាន បើយើងមិនបាគិតបញ្ហានេះ ឌីជីថល នឹងក្លាយជាបន្ទុកវិញ ព្រោះថាអ្នកដែលប្រើប្រាស់មិនយល់ពីអ្នកធ្វើ ហើយអ្នកធ្វើមិនយល់ពីអ្នកប្រើប្រាស់។
លោក ឌិត ទីណា អះអាងថា រូបលោកបានជាខ្ញុំយកចិត្តទុកដាក់លើបញ្ហានេះ គឺថា ជំរុញឱ្យមានបដិវត្តកម្ម ប៉ុន្តែត្រូវតែក្លាយយទៅជាយន្តការជំនួយ មិនមេនជាបន្ទុកទេ។
លោក ឌិត ទីណា ថ្លែងថា៖ «ពីមុនរាល់ពេលដែលយើងចាប់ផ្ដើមបើកជាសេវាតាមអនឡាញ ចាប់ផ្ដើមមុនដំបូងបំផុត បំពេញព័ត៌មានពាក់ព័ន្ធនឹងអ្នកស្នើសុំ ពាក់ព័ន្ធជាមួយស្ថាប័នរបស់គាត់ផ្សេងៗ ព័ត៌មានេះ គឺដដែលៗ ចឹងពេលដែលស្នើទៅក្រសួងពាណិជ្ជកម្មចឹងទៅ ត្រូវបំពេញឈ្មោះអ្នកស្នើសុំ ក្រុមហ៊ុន លេខកូដរបស់ពន្ធដារ លេខកូដមួយចំនួនដដែលៗហ្នឹង អញ្ចឹងអាហ្នឹងគឺវាខាតពេល ហើយជាការរំខានទៅវិញ ហើយយើងក៏ឃើញដែរថា នៅលើក្រដាសស្នាមដូចគ្នា មុននឹងស្នើសុំអីមួយយើងត្រូវថតចម្លងក្រដាសមួយចំនួនដាក់ចូលមកទាំងអស់»។

លោក រដ្ឋមន្ត្រី ឌិត ទីណាបានថ្លែងថា បដិវត្តកម្មចុងក្រោយ ដែលលោកគាំទ្រ គឺមានថ្នាលមួយរួម ដោយមិនាំបាច់បំពេញព័ត៌មានដដែលទៀតទេ នៅពេលដែលយើងធ្លាប់ជាអ្នកប្រើប្រាស់សេវាអនឡាញរួចហើយ ទោះបីយើងទៅស្ថាប័នណាក៏ដោយ យើងអាចដាក់តែលេខសម្គាល់របស់ខ្លួនជាមួយលេខសម្ងាត់របស់ខ្លួនចូលទៅប្រព័ន្ធអាចដឹងថា អ្នកស្នើសុំជានរណា ធ្វើដូច្នេះជួយឱ្យការបំពេញព័ត៌មានបានលឿនជៀសវាងការបំពេញព័ត៌មានដដែលៗ ខណៈលោករដ្ឋមន្ត្រីយល់ថា បើរៀបចំបានល្អ ហើយមានទំនុកចិត្តពីអ្នកប្រើប្រាស់ នេះហើយជាភាពជោគជ័យ។
លោក រដ្ឋមន្ត្រី ឌិត ទីណា៖ «មិនត្រូវក្លាយទៅជាបន្ទុក តែយន្តការជំនួយការដើម្បីឱ្យការងារបានលឿន ស្រួលជាងមុន ហើយកាត់បន្ថយពេលវេលា តែលើសពីនេះ គឺជាយន្តការមានសុវត្ថិភាព និងកាត់បន្ថយការចំណាយ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


