Connect with us

សន្តិសុខសង្គម

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

បានផុស

នៅ

ស្ត្រីជាអ្នកលក់ភេសជ្ជៈ កាហ្វេ និងទឹកសុទ្ធតាមរទេះម៉ូតូម្នាក់ ត្រូវជនមិនស្គាល់មុខវាយសម្លាប់ នឹងបំពង់ទីបដែក រួចគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង៣០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចស្តុបផ្លូវលេខ២០០៤ កែងផ្លូវណតប្រីដ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីរងគ្រោះនៅពុំត្រូវទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។

តាមប្រភពព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ព្រឹក គេឃើញស្ត្រីរងគ្រោះជិះរ៉ឺម៉កម៉ូតូដឹកភេសជ្ជៈរបស់ខ្លួនមកឈប់នៅមុខការដ្ឋានសាងសង់ធនាគារ ABA ដែលស្ថិតនៅចំណុចកើតហេតុ ខណៈពេលកំពុងរៀបចំកន្លែង លក់ដូរ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយបំពង់ទីបមកធ្វើសកម្មភាពវាយទៅលើស្ត្រីរូបនោះជាច្រើនបំពង់ទីបណ្ដាឲ្យដួលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ទើបបង្កការភ្ញាក់ផ្អើលដល់ដំណើររាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ។ ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា ការវាយសម្លាប់លើស្ត្រីរងគ្រោះនេះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយ។

តាមប្រភពព័ត៌មានមួយទៀតបន្ថែមឲ្យដឹងថា ជាទូទៅស្ត្រីរងគ្រោះតែងតែធ្វើដំណើរទៅលក់ដូរនៅចំណុចកើតហេតុខាងលើ។ នៅព្រឹកថ្ងៃកើតហេតុមិនដឹងថាគាត់មានទំនាស់ឬមានបញ្ហាអ្វីនោះទេ ស្រាប់តែត្រូវបានជនដៃដល់មកវាយសម្លាប់តែម្ដង រួចគេចខ្លួនបាត់។ សពស្ត្រីរងគ្រោះត្រូវបានក្រុមមន្ត្រីជំនាញដឹកយកមកតម្កល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខដើម្បីពិនិត្យកោសល្យវិច្ច័យបន្ត៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម