Connect with us

សន្តិសុខសង្គម

មួយ​ឆ្នាំ ២០២៤ ខេត្តក្រចេះចុះបង្ក្រាបសកម្មភាពក្មេងទំនើង ឃាត់ខ្លួនក្មេងទំនើង​បាន​ ១៥៧ នាក់

បានផុស

នៅ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ក្នុងឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្រុក បានចុះបង្ក្រាបសកម្មភាពក្មេងទំនើងចំនួន ៤៤ លើក និងឃាត់ខ្លួនក្មេងទំនើង​បាន​ចំនួន ១៥៧ នាក់។

ក្នុងនោះពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងកែច្នៃកាំភ្លើងចំនួន ២៤ លើក ឃាត់ខ្លួនក្មេងទំនើង ៨០នាក់ ស្រី ០១នាក់, ករណីបង្កអុកឡុក ចំនួន ១៣លើក ឃាត់ខ្លួនក្មេងទំនើង ៤៣នាក់ ប្រុស និងពាក់ព័ន្ធសកម្មភាពបង្កហិង្សា ចំនួន ០៧ លើក ឃាត់ខ្លួនក្មេងទំនើង ៣៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហន ប៉ូច បាន​បញ្ជាក់ថា ក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងបង្កអុកឡុក ត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងបានឲ្យធ្វើកិច្ចសន្យាហើយអនុញ្ញាតឲ្យអាណាព្យាបាលយកត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើការអប់រំបន្ត។ រីឯក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន ក៏ដូចជាកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានបន្តសកម្មភាពចាប់ឃាត់ក្រុមទំនើងប្រុស-ស្រី បានជាច្រើននាក់ជាបន្តបន្ទាប់ ខណៈពួកគេតែងតែបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងនោះមួយចំនួនត្រូវបាននគរបាលធ្វើការអប់រំ និងធ្វើកិច្ចសន្យា ប្រគល់ឲ្យទៅអាណាព្យាបាលយកទៅអប់រំបន្ត និងមួយចំនួនទៀតត្រូវបានចាត់ការបន្តតាមនីតិវិធី។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអំពាវនាវដល់អាណាព្យាបាល មេត្តាបន្តយកចិត្តទុកដាក់ និងចែករំលែកពេលវេលាអប់រំទូន្មាន ណែនាំកូនៗ ក៏ដូចជាកូនក្មួយ កុំឲ្យប្រព្រឹត្តអំពើខុសឆ្គងនាំឲ្យប៉ះពាល់ដល់អនាគត និងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិ ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

៥ថ្ងៃនៃការផ្ទុះអាវុធរវាងកម្ពុជា និងថៃ និស្សិតខ្មែរជាង៣០០នាក់បានចាកចេញពីប្រទេសថៃ ចូលមក​កម្ពុជាវិញ

កីឡា១៤ នាទីutes មុន

ក្រុម​កីឡា​ហែល​ទឹកកម្ពុជា៖ កំពុង​ហ្វឹកហាត់​យ៉ាង​ល្អ​នៅ​សិង្ហបុរី​ត្រៀម​ការ​ប្រកួត World Aquatics Championships បន្តិចទៀត​នេះ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាមេរិក បន្ទោសថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី អំពាវនាវ​សមាគមធនាគារ និង សមាគម​មីក្រូហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​ជួយ​សម្រាល​បន្ទុកហិរញ្ញវត្ថុ​កង​កម្លាំង​​ជួរមុខ និង ជនភៀសសឹក

សេដ្ឋកិច្ច៩ ម៉ោង មុន

ធនាគារជាតិឱ្យលុបចោលបំណុល ៨០ លានរៀល របស់យោធិនពលី និងបន្ធូរបន្ថយលក្ខខណ្ឌសងប្រាក់សម្រាប់ជនភៀសសឹក

Sokha Hotels

ព័ត៌មានពេញនិយម