ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តតាកែវ ឱ្យសិស្សសាលាបញ្ឈប់ការជិះកង់ ម៉ូតូទន្ទឹមគ្នា២ ឬ៣ជួរ ព្រោះងាយបង្កគ្រោះថ្នាក់ចរាចរណ៍
សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោកស្រី ហែម សារុម បានស្នើដល់អាជ្ញាធរមូលដ្ឋាន ពិសេសគណៈគ្រប់គ្រងសាលារៀនរដ្ឋ និងឯកជនទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់អប់រំណែនាំដល់សិស្សឱ្យគោរពច្បាប់ចរាចរណ៍ បញ្ឈប់ការជិះទន្ទឹមគ្នា២រឺ៣ជួរ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបាន។ លោកស្រីសមាជិកក្រុមប្រឹក្សាខេត្តតាកែវ លើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥។

សមាជិកក្រុមប្រឹក្សាខេត្តតាកែវអំពាវនាវដូច្នេះ បន្ទាប់ពីសង្កេតឃើញថានៅតាមសាលារៀនភាគច្រើន នៅពេលសិស្សចេញពីរៀន គឺបានជិះកង់ ម៉ូតូ ដង្ហែរគ្នាជាជួរទន្ទឹមគ្នា ដែលវាធ្វើមានការកកស្ទះ តាមដងផ្លូវនិងអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯង និងអ្នកដទៃ ដែលធ្វើដំណើរលើផ្លូវជាមួយគ្នាបាន។

ជុំវិញបញ្ហានេះ លោកស្រីអាជ្ញាធរមូលដា្ឋន មន្រ្តីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអប់រំណែនាំដល់យុវជន សិស្ស និងប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ គោរពសិទ្ធអទិភាពគ្នា ដើម្បីរួមគ្នាកាត់បន្ថយការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍បន្តទៀត។

ឆ្លើយតបចំពោះការលើកឡើងរបស់សមាជិកក្រុមប្រឹក្សា លោក វ៉ី សំណាង អភិបាលខេត្តតាកែវ យល់ឃើញថាបញ្ហាចរាចរណ៍ជាបញ្ហាស្មុគស្មាញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយពីព្រោះបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស និងធ្វើឱ្យរងរបួសជារៀងរាល់ថ្ងៃ ការកើតឡើងនៃគ្រោះថ្នាក់ចរាចរណ៍ភាពច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ ពិសារគ្រឿងស្រវឹងរួចបើកបរ និងមិនពាក់មួកសុវត្ថិភាព។

សម្រាប់លោកអភិបាលខេត្តតាកែវ បញ្ហានេះ អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់បង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋ យុវជន សិស្សានុសិស្សនៅតាមទីសាធារណៈ និងតាមសាលារៀននានា ឱ្យបានទូលំទូលាយ ជាមួយគ្នានោះដែរគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូក៏ត្រូវតាមដានរាល់សកម្មភាពសិស្សដែលគេចសាលាមិនចូលរៀន សម្ងំទៅធ្វើជាក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅ ក្រៅសាលារៀន ដែលបង្កភាពអនាធិបតេយ្យដល់សង្គមក៏ដូចជាខេត្តទាំងមូល៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


