កីឡា
សោកស្តាយ ចាន់ វឌ្ឍនាកា របួសដាច់សរសៃ ACL ជាថ្មី
ក្លិបបាល់ទាត់បឹងកេតបានប្រកាសពីកីឡាករ ចាន់ វឌ្ឍនាកា ដាច់សរសៃ ACL ដែលរបួសបានកើតមានឡើងក្នុងការប្រកួតរបស់ក្លិបជាមួយក្រុមខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២៤-២៥។

ក្លិបបានប្រកាសព័ត៌មានជាផ្លូវការនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ថា ៖«ក្លិបកីឡាបាល់ទាត់បឹងកេតពិតជាសោកស្ដាយ បន្ទាប់ពីទទួលបានលទ្ធផលស្គែន MRI ជង្គង់ខាងឆ្វេងរបស់កីឡាករ ចាន់ វឌ្ឍនាកា នៅថ្ងៃនេះ ដែលបង្ហាញថា ACL ជង្គង់ឆ្វេងរបស់ វឌ្ឍនាកា បានដាច់ ហើយទ្រនាប់ឆ្អឹងខ្ចីជង្គង់របស់គេបានបែក បន្ទាប់ពីបានរងរបួសអំឡុងការប្រកួតទល់នឹង ក្រុមខេត្តកំពង់ចាម ម្សិលមិញ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន២០២៤-២៥។ ក្លិបសូមជូនពរ វឌ្ឍនាកា ឆាប់បានជាសះស្បើយ»។

ចាន់ វឌ្ឍនាកា បានវិលត្រឡប់មកកាន់ទីលានវិញកាលពីខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានរបូស ACL ជង្គង់ខាងស្តាំក្នុងការប្រកួតជាមួយវិសាខា ក្នុងពានរង្វាន់ Prince Beer Pre-season Cup ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នៅកីឡដ្ឋានព្រីនស៍។
រូបគេបានសម្រាកព្យាបាលរយៈពេលជាង១ឆ្នាំទើបបានចូលប្រកួតវិញនាមជាកីឡាករផ្លាស់ប្ដូរចូល នៅនាទី៦២ ពេលបឹងកេត ប្រកួត ក្រសួងការពារជាតិ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ ការវិលត្រឡប់មកកាន់ទីលានវិញ រូបគេមិនសូវបានបង្ហាញខ្លួនញឹកញាប់ទេ។ ម្តងម្កាល រូបគេត្រូវបានប្តូរចូលក្នុងវគ្គទី២ ប៉ុន្តែត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក Felix Dalmas ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយហុងកុង។

ក្រោយមក ចាន់ វឌ្ឍនាកា ក៏បានរបួសជាថ្មីដែលធ្វើឲ្យរូបគេមិនសូវបានបង្ហាញខ្លួននៅលើទីលាននៅដើម្បីរដូវកាលថ្មី២០២៤-២៥ ហើយ ពេលនេះរបួសដាច់ ACL ខាងឆ្វេងវិញម្តង។
កាលពីពេលថ្មីៗកន្លងទៅនេះ ចាន់ វឌ្ឍនាកា បានប្តេជ្ញាខិតខំប្រឹងប្រែងជាថ្មីដើម្បីទទួលបានឱកាសជាប់ជម្រើស១១នាក់ដំបូង និងជាប់ជម្រើសជាតិកម្ពុជាជាថ្មី បន្ទាប់ពីខកខានជាច្រើន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


