ព័ត៌មានអន្ដរជាតិ
ប៉ាណាម៉ា ប្តឹងទៅ UN រឿងលោក ត្រាំ គំរាមគ្រប់គ្រងព្រែកជីក
ប្រទេសបាណាម៉ា បានប្តឹងទៅអង្គការសហប្រជាជាតិហើយ ជុំវិញការគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់គ្រប់គ្រងព្រែកជីក។

ក្នុងលិខិតផ្ញើទៅកាន់ប្រមុខ UN, Antonio Guterres, កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, ប្រេសិតប៉ាណាម៉ា Eloy Alfaro de Alba បានកត់សម្គាល់ថា ធម្មនុញ្ញ UN បានហាមឃាត់រដ្ឋជាសមាជិកមិនឲ្យគំរាមកំហែង ឬប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋមួយផ្សេងទៀតដាច់ខាត។
ទន្ទឹមនោះដែរ លោកបានស្នើឲ្យអគ្គលេខាធិការ Guterres ជួយផ្សព្វផ្សាយលិខិតនេះ ទៅសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ផង ប៉ុន្តែមិនស្នើឲ្យរៀបចំកិច្ចប្រជុំណាមួយទេ។
រម្លឹកទៅសុន្ទរកថាចូលកាន់តំណែងជាប្រធានាធីបតីអាមេរិកទី៤៧ កាលពីថ្ងៃចន្ទ, លោក ត្រាំ បានបង្ហាញក្តីបារម្ភជាថ្មីថា ប្រទេសចិនកំពុងប្រតិបត្តិការព្រែកជីកយ៉ាងរំភើយ តាមរយៈការបង្កើនវត្តមានក្រុមហ៊ុន នៅជុំវិញផ្លូវទឹកដែលសហរដ្ឋអាមេរិកបានប្រគល់ឲ្យនៅចុងឆ្នាំ១៩៩៩។ លោកព្រមានថា «យើងមិនមែនឲ្យវាទៅចិនទេ យើងឲ្យទៅប៉ាណាម៉ា ហើយយើងនឹងយកមកវិញ»។

សូមបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ាត្រូវបានសហរដ្ឋអាមេរិកសាងសង់ភាគច្រើននិងគ្រប់គ្រងទឹកដីជុំវិញនោះ អស់រយៈពេលជាច្រើនទសវត្សរ៍។ វាមានប្រវែង៨២គីឡូម៉ែត្រ គឺជាផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកជាមួយមហាសមុទ្រអាត្លង់ទិក។
វាមានលក្ខណៈសម្បត្តិ កាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរ និងជួយសម្រួលឲ្យកប៉ាល់ មិនបាច់ធ្វើដំណើរវាងទៅចុងភាគខាងត្បូងនៃតំបន់អាមេរិកខាងត្បូងឡើយ។ ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


