ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ
អាជ្ញាធរខេត្តកំពង់ចាម បន្តចុះពិនិត្យស្ថានភាពការបង្កបង្កើនផលដំណាំស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ។ លោក អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំតាំងក្រសាំង លើផ្ទៃដីប្រមាណជាង ៤០០០ហិចតា គឺមានស្ថានភាពដំណើរការដាំដុះធម្មតា ដោយសារមានការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងគ្រប់គ្រាន់មិនប្រឈមខ្វះខាតទឹក។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បន្ទាប់ពីបានប្រមូលផលស្រូវប្រាំងដំណាក់កាលទី ១ ប្រជាកសិករយើង កំពុងតែបន្តការបង្កបង្កើនផលស្រូវប្រាំងដំណាក់កាលទី ២ យោងទៅលើស្ថានភាពការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដោយអាជ្ញាធរខេត្ត និង អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បានរៀបចំប្រព័ន្ធធារាសាស្ត្រ បូមទឹកពីទន្លេសាប ជាដំណាក់ ៗ រហូតមកដល់ភូមិសាស្ត្រក្នុងឃុំតាំងក្រសាំង ដើម្បីផ្គត់ផ្គង់ឲ្យប្រជាកសិករនៅក្នុងឃុំនេះ អាចបង្កបង្កើនផលបាន ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


