ព័ត៌មានជាតិ
អាកាសធាតុអំណោយផល កសិករក្នុងខេត្តសៀមរាប ចាប់ផ្តើមភ្ជួររាស់ដីបង្កបង្កើនផលស្រូវវស្សាលឿនជាងឆ្នាំមុន
លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៥ នេះ ភ្លៀងចាប់ផ្តើមធ្លាក់លឿនជាងមុន គ្រប់ក្រុង/ស្រុកទាំងអស់ក្នុងខេត្តសៀមរាប។ ចំពោះអាកាសធាតុមិនមានបញ្ហាប្រឈមដល់វិស័យដាំដុះដំណាំកសិកម្មទេ ជារួមទឹកភ្លៀងមានស្ថានភាពល្អ អំណោយផលដល់កសិករក្នុងការភ្ជួររាស់ដាំដុះដំណាំស្រូវជាងឆ្នាំ២០២៤។

លោកថា ក្នុងរដូវវស្សានេះដែរ មន្ទីរបានចាត់មន្ត្រីបច្ចេកទេសចុះណែនាំផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់ពូជដែលមានគុណភាព ចំណាយដើមតិច ទទួលទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។ ប្រភេទពូជដែលមានតម្លៃនៅក្នុងទីផ្សាដូចជា ស្រូវស្រាល មានពូជសែនក្រអូប សែនពិដោរ ស្រង៉ែ និង OM5451ជាដើម។ រីឯពូជស្រូវកណ្តាល មានផ្ការំដួល ផ្ការំដេង នាងអំ ផ្ការមៀត ខា១ ខា២ ខា៣(CARDI Cambodia Agriculture Research and Development Institute ជាស្រូវពូជជាតិដែលបង្កាត់ចេញពីពូជស្រូវខ្មែរយើង)។ ចំណែកពូជស្រូវធ្ងន់ មានរាំងជ័យ នាងខុន ខា១ ខា៧ ខា៨ ។ល។
លោកបានបញ្ជាក់ថា មន្ត្រីបច្ចេកទេសកសិកម្មខេត្តតែងតែចុះជួបផ្ទាល់ជាមួយកសិករតាមរយៈការជួបជុំក្នុងវេទិកាផ្សេងៗ ទិវាស្រែ សិក្ខាសាលាទំនាក់ទំនង់តាមបណ្តាញសង្គម ផ្តល់ប្រឹក្សាលើបណ្តាញសង្គម ទូរទស្សន៍ខេត្ត លើសពីនេះក៏មានផ្តល់ការបណ្តុះបណ្តាលលើផលិតកម្មកសិកម្មដាំណាំស្រូវជូនដល់កសិករទៅតាមលទ្ធភាពរបស់មន្ទីរ និងការសហការជាមួយដៃគូផ្សេងៗ។ បន្ថែមពីនេះ លោកក៏បានចុះណែនាំផ្សព្វផ្សាយផ្ទាល់ដល់កសិករអំពីបច្ចេកទេសផលិតកម្ម ការថែទាំនិងការកម្ចាត់ជំងឺ និងកត្តាសត្វចង្រៃផ្សេងៗនៅតាមស្រែចម្ការ ឬក៏ទទួលការប្រឹក្សាពិភាក្សាជាមួយមន្ត្រីបច្ចេកទេសក្រសួងតាមរយៈលេខទូរស័ព្ទ ១២៨៩ រៀងរាល់ថ្ងៃ និងរាល់ម៉ោងធ្វើការ។

លោក សាំង សុផល បញ្ជាក់បន្ថែមថា មកទល់ពេលនេះ មិនមានក្រុងស្រុកណាដែលប្រឈមនឹងកង្វះទឹកនៅឡើយទេ តែមន្ត្រីបច្ចេកទេសនៅតែបន្តចុះពិនិត្យតាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផលស្រូវជាប្រចាំ ដើម្បីត្រៀមជួយដោះស្រាយ អន្តរាគមន៍ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធផ្សេងៗ ក្នុងការដោះស្រាយបញ្ហាជាយថាហេតុឱ្យទាន់សភាពការណ៍ និងទាន់ពេលវេលា។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តសៀមរាប បានឱ្យដឹងថា មកដល់ចុងខែឧសភានេះ ការភ្ជួររាស់របស់កសិករសរុបចំនួន ៧៧ ១៩០ហិកតា ស្មើនឹង៤០,៦៦% នៃផែនការ ១៨៩ ៨៣០ហិកតា លឿនជាងឆ្នាំមុន ក្នុងរយៈពេលដូចគ្នាបានតែ ២៥ ៨៣៥ហិកតា ស្មើនឹង១៣,៦២% នៃផែនការ។ ការព្រួសស្រូវសរុបបាន ៤៦ ៩៣៥ហិកតា ស្មើនឹង២៤,៧២%នៃផែនការ ១៨៩ ៨៣០ហិកតា លឿនជាងឆ្នាំ២០២៤ ព្រួសបានតែ ១៧ ៣៨៥ហិកតាស្មើនឹង៩,១៦%នៃផែនការ៕
ដោយ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


