កីឡា
លីគកម្ពុជា រកឃើញ ៥ក្រុមឡើងវគ្គ Top 6 ខណៈ បឹងកេត និង ដង្កោសែនជ័យ ប្រជែងគ្នា
ការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥ រកឃើញ៥ក្រុមបានឡើងទៅវគ្គសន្សំពិន្ទុជុំ៦ក្រុមចុងក្រោយ (Top 6) បន្ទាប់ពីដំណើរការប្រកួតអស់រយៈ១៩សប្តាហ៍។
ក្រុមកំពូលតារាងភ្នំពេញក្រោន ក្រុមចំណាត់ថ្នាក់លេខ២ព្រះខ័នរាជស្វាយរៀង ក្រុមចំណាត់ថ្នាក់លេខ៣ វិសាខា ក្រុមចំណាត់ថ្នាក់លេខ៤ អង្គរថាយហ្គឺរ និងក្រុមណាហ្គាវើលដ៍ បានធានាកៅអីឡើងទៅជុំចុងក្រោយហើយ។
ដោយឡែក១កៅអីទៀត ប្រហែលជាត្រូវកាត់សេចក្តីនៅសប្តាហ៍ទី១៩ ឬទី២០ រវាង បឹងកេត និង អាយអេសអាយ ដង្កោសែនជ័យ។ បឹងកេត ធ្វើឲ្យអស់ឱកាសឡើងទៅវគ្គ៦ក្រុមចុងក្រោយជួបការលំបាក បន្ទាប់ពីបានស្មើជាមួយ ក្រសួងការពារជាតិ ដោយលទ្ធផល ១-១ ក្នុងផ្ទះរបស់ខ្លួន ដែលរកបាន២៧ពិន្ទុ បន្ទាប់ពីឈ្នះ៨ ស្មើ៣ និងចាញ់៧។ ចំណែកអាយអេសអាយ ដង្កោសែនជ័យ បានបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ ណាហ្គាវើលដ៍ បានធ្វើឲ្យធ្លាក់ទៅលេខ៧។
ចំណែក៤ក្រុមផ្សេងទៀតគឺ ក្រសួងការពារជាតិ ឡាយហ្វខេត្តព្រះសីហនុ ក្រសួងមហាផ្ទៃ និង គិរីវង់សុខសែនជ័យអស់ឱកាសឡើងវគ្គបន្ត៦ក្រុមចុងក្រោយហើយ។
ពីរប្រកួតចុងក្រោយរបស់ បឹងកេត ត្រូវប៉ះ អាយអេសអាយ ដង្កោសែនជ័យ នៅថ្ងៃទី៨ ខែកុម្ភៈ ដែលប្រៀបដូចជាការប្រកួតកាត់សេចក្តីរវាងក្រុមទាំងពីរនេះ ខណៈការប្រកួតចុងក្រោយត្រូវប៉ះ វិសាខា នៅថ្ងៃទី១៥ ខែកុម្ភៈ។ ចំពោះការប្រកួតចុងក្រោយរបស់ អាយអេសអាយ ដង្កោសែនជ័យ ប៉ះភ្នំពេញក្រោន នៅថ្ងៃទី១៦ ខែកុម្ភៈ។
លទ្ធផលគិតត្រឹមសប្តាហ៍ទី១៩
- ភ្នំពេញក្រោន មាន៤៧ពិន្ទុ (ឈ្នះ១៥ ស្មើ២ និងចាញ់១)
- ព្រះខ័នរាជស្វាយរៀង មាន៤៦ពិន្ទុ (ឈ្នះ១៥ ស្មើ១ និងចាញ់២)
- វិសាខា មាន៤១ពិន្ទុ (ឈ្នះ១៣ ស្មើ២ និងចាញ់៤)
- អង្គរថាយហ្គឺរ មាន៣៣ពិន្ទុ (ឈ្នះ១០ ស្មើ៣ និងចាញ់៥)
- ណាហ្គាវើលដ៍ មាន៣០ពិន្ទុ (ឈ្នះ៩ ស្មើ៣ និងចាញ់៦)
- បឹងកេត មាន២៧ពិន្ទុ (ឈ្នះ៨ ស្មើ៣ និងចាញ់៧)
- ISI ដង្កោសែនជ័យ មាន២៤ពិន្ទុ (ឈ្នះ៧ ស្មើ៣ និងចាញ់៨)
- ក្រសួងការពារជាតិ មាន១៨ពិន្ទុ (ឈ្នះ៥ ស្មើ៣ និងចាញ់១០)
- ឡាយហ្វ ខេត្តព្រះសីហនុ មាន១០ពិន្ទុ (ឈ្នះ២ ស្មើ៤ និងចាញ់១២)
- ក្រសួងមហាផ្ទៃ មាន៥ពិន្ទុ (ឈ្នះ១ ស្មើ២ និងចាញ់១៥)
- គិរីវង់សុខសែនជ័យ មាន៥ពិន្ទុ (ឈ្នះ១ ស្មើ២ និងចាញ់១៦)








អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


