សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង
អគ្គិភ័យបានឆាបឆេះផ្ទះ ០១ ល្វែង ខូចខាតសម្ភារៈខាងក្នុងផ្ទះស្ទើរតែទាំងស្រុង ខូចខាតម៉ូតូ ០៣ គ្រឿង , ម៉ាស៊ីនដេរ ០៤ គ្រឿង និង ម៉ាស៊ីនបោកខោអាវ ០១ គ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹក ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ធុំក្លិនឈ្ងៀម និងឃើញមានផ្សែងខ្មៅហុយចូលផ្ទះរបស់ពួកគាត់ លាយឡំអណ្ដាតភ្លើង។ ភ្លាមៗ គាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ដោយសារមានផ្សែងច្រើន លាយឡំនឹងអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ។ ភ្លាមៗ គាត់ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ជៀសវាងបង្កការរាលដាល។

បន្ទាប់ពីទទួលបានដំណឹងថាមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមៗ រថយន្តបង្ការអគ្គិភ័យ ពន្លត់ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យកម្លាំងចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

អគ្គិភ័យនេះដែរបានលេបត្របាក់ផ្ទះល្វែង ០១ ខ្នង ជាន់ផ្ទាល់ដី ស្ទើរទាំងស្រុង និងឆេះម៉ូតូចំនួន ០៣ គ្រឿង , កង់ ចំនួន ០១ គ្រឿង , ម៉ាស៊ីនដេរ ០៤ គ្រឿង , ម៉ាស៊ីនបោកខោអាវចំនួន ០១ គ្រឿង ,កង្ហារចំនួន ០១ គ្រឿង , គ្រែ ពូក សាឡុង ១ ឈុត រួមសម្ភារៈមួយចំនួន និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រថយន្តពន្លត់អគ្គិភ័យ ០៣ គ្រឿង របស់ស្នងការដ្ឋានខេត្តកណ្ដាល ០២ គ្រឿង រថយន្តរបស់កងអង្គរក្ស ០១ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តចេញពីម៉ាស៊ីនបោកខោអាវ៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ