Connect with us

ព័ត៌មានជាតិ

អ្នកវិភាគនយោបាយ ដាស់តឿនយុវជនកុំឱ្យជឿលង់ និងកុំធ្វើជាឧបករណ៍នយោបាយរបស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស

បានផុស

នៅ

អ្នកតាមដាន និងវិភាគនយោបាយកម្ពុជា លោក យឿន យឿត បានសម្តែងការព្រួយបារម្ភនៅពេលដែលលោកមើលឃើញក្រុមអ្នកនយោបាយប្រឆាំងមាននិន្នាការជ្រុលនិយមនៅខាងក្រៅប្រទេស បានបន្តបញ្ចេញ និងចែកចាយព័ត៌មានក្លែងក្លាយអូសទាញ និងញុះញង់ឱ្យពលរដ្ឋ និងពលករក្មេងៗចូលរួមធ្វើសកម្មភាពមិនចំណេញដល់ជាតិ ដើម្បីបម្រើតែមហិច្ឆតារបស់ខ្លួន។ ក្នុងនាមជាអ្នកជំនាញផ្នែកកិច្ចការនយោបាយមួយរូប លោក យឿន យឿត បានដាស់តឿនដល់យុវជនទាំងអស់ កុំចេះតែជឿលង់តាមការប្រឌិតព័ត៌មាន ហើយកុំធ្វើជាឧបករណ៍នយោបាយរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកតាមដាន និងវិភាគនយោបាយកម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរ ជាពិសេសដល់យុវជន ជាពលករកំពុងធ្វើការនៅប្រទេសថៃ ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ឈប់ចាញ់បោកពាក្យកុហកបោកប្រាស់របស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ជាពិសេស កុំយកខ្លួនទៅពាក់ព័ន្ធនឹងគម្រោងការបោកប្រាស់ដែលមេដឹកនាំអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស គ្រោងនឹងបង្កើតឡើងនាពេលខាងមុខនេះ ដែលវានាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួន និងក្រុមគ្រួសារ។ ជាមួយនឹងការអំពាវនាវនេះ លោក យឿន យឿត បានទាញរំលេចឱ្យឃើញពីគម្រោងការបោកប្រាស់ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួកធ្លាប់បានធ្វើនាពេលកន្លងមក។

បើតាមលោក យឿន យឿត គឺសកម្មជន និងអ្នកគាំទ្រ បានពើបប្រទះនឹងបទពិសោធម្តងរួចមកហើយដែលទណ្ឌិត សម រង្ស៊ី បានបោកប្រាស់គម្រោងមាតុភូមិនិវត្តក្លែងក្លាយកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺបានតែស្រែក តែមិនហ៊ានចូលស្រុកដូចការគ្រោងទុក។ ចុងក្រោយអ្នករងគ្រោះ គឺអ្នកគាំទ្រមាតុភូមិនិវត្តក្លែងក្លាយនោះ ហើយក្រោយមក ក៏ព្យាយាមបង្កើតព្រឹត្តិការណ៍ក្លែងក្លាយលើកទី២ លើកទី៣ ជាបន្តបន្ទាប់ទៀត បោកអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសឱ្យវិលក្បុង ដើរតាមរហូតថ្នាក់មានអ្នកជាប់ពន្ធនាគារថែមទៀតផង។ ឆ្លងកាត់បទពិសោធនេះ អ្នកតាមដាន និងវិភាគនយោបាយ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យព្យាយាមស្វែងយល់ និងស្រាវជ្រាវអំពីការពិតចំពោះហេតុការណ៍ ឬរឿងរ៉ាវអំពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា មុននឹងជឿតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង។ លោកថា ត្រូវពិនិត្យស្ថានភាពជាក់ស្តែងឱ្យធំទូលំទូលាយ កុំមើលតែមួយជ្រុងតូច ហើយជឿតាមការញុះញង់ ធ្វើទង្វើនាំទុក្ខដាក់ខ្លួន និងក្រុមគ្រួសារ។

លោក យឿន យឿត បានអះអាងថា៖«បងប្អូនខ្លះធ្លាប់រស់នៅ និងមានពិសោធន៍ធ្វើការជាមួយក្រុមប្រឆាំង១០ឆ្នាំ​ ជាមួយមេដឹកនាំប្រឆាំងជ្រុលនិយមទាំងនោះ គួរដឹងច្រើនពីគោលបំណង គោលដៅ យុទ្ធសាស្រ្តអគុណធម៌ និងភាពអាត្មានិយមរបស់មេដឹកនាំទាំងនោះដែលតែងព្យាយាមរុញច្រានអ្នកដើរតាមដោយស្មោះ និងស្លូតត្រង់តែមិនស៊ីជម្រៅក្នុងរឿងនយោបាយឱ្យគ្រោះថ្នាក់ជាប់គុកច្រវាក់ ព្រាត់ប្រាស់ក្រុមគ្រួសារ ដើម្បីតែមហិច្ឆតាចង់បានអំណាចរបស់ពួកគេ ដោយព្យាយាមបំផ្លាញនូ​វសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលជាការរារាំងដល់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា»។

បន្ថែមលើនេះ លោក យឿន យឿត បានសង្កត់ធ្ងន់ថា៖ «ក្រុមប្រឆាំងជ្រុលនិយមភាគច្រើន គឺអ្វីដែលពួកគេនិយាយ គ្មានមូលដ្ឋានច្បាស់លាស់ និយាយដោយគ្មានការស្វែងយល់ និងស្រាវជ្រាវឱ្យបានច្បាស់ជាមុន មុននិយាយនោះទេ ជាពិសេស ពាក់ព័ន្ធនឹងច្បាប់ប្រទេស ច្បាប់អន្តរជាតិ ផលប្រយោជន៍ប្រជាជន ផលប្រយោជន៍ប្រទេសជាតិ និងប្រវត្តិសាស្រ្ត គឺនិយាយ ដើម្បីតែអូសទាញបងប្អូន ដែលមិនយល់ស៊ីជម្រៅអំពីនយោបាយ និងមនោគមវិជ្ជានយោបាយឱ្យចូលរូមរុញឱ្យពួកគេសម្រេចមហិច្ឆតាអំណាច​ មិនតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»។  

បើទោះបីបានបកអាក្រាតពីទង្វើអគុណធម៌ និងភាពអាត្មានិយមរបស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស និងបានដាស់តឿនដល់យុវជនកុំឱ្យជឿលង់ និងកុំធ្វើជាឧបករណ៍នយោបាយរបស់ពួកគេក៏ដោយ ប៉ុន្តែ លោក យឿន យឿត ក៏បានមើលឃើញថា នៅពេលនេះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់បានឃើញយ៉ាងច្បាស់ពីគុណតម្លៃនៃសន្តិភាព។ លោកគូសបញ្ជាក់ថា កូនខ្មែរគ្រប់រូបត្រូវចូលរួមការពារគ្រប់កាលៈទេសៈនូវសន្តិភាពនេះ ដើម្បីឱ្យប្រទេសកម្ពុជាអាចដើរទាន់ប្រទេសជិតខាង ទោះកម្ពុជាដើរយឺតជាងគេដោយសារតែភ្លើងសង្រ្គាមនាំកម្ពុជាធ្លាក់ដល់ចំណុចក្រោមសូន្យ តែកម្ពុជានៅអាចងើបឈរឡើងវិញ និងដើរទៅមុខមិនថយក្រោយ ដោយសារមានអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀតដែលហ៊ានលះបង់ជីវិតធ្វើជាដើមទុន ដើម្បីសង្រ្គោះប្រទេសជាតិ និងប្រជាជនឱ្យរស់ផុតពីរណ្តៅមហាសែនទុក្ខ ហើយរស់រានមានជីវិតសារជាថ្មី។ ទាំងនេះ គឺជាសច្ចៈភាពប្រវត្តិសាស្រ្តដែលមិនអាចកាត់ថ្លៃបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៩ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម