Connect with us

នយោបាយ

ក្រុមការងារកំពុងរៀបចំការងារពាក់ព័ន្ធនឹងការធ្វើសមាជរដ្ឋសភា ព្រឹទ្ធសភា

បានផុស

នៅ

អគ្គលេខាធិការង និងជាអ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ ឱ្យដឹងថាពេលនេះក្រុមងារសភាកំពុងរៀបចំការងារពាក់ព័ន្ធក្នុងកិច្ចដំណើរការសមាជរដ្ឋសភា ព្រឹទ្ធសភា នាពេលខាងមុខ ខណៈពេលវេលានៅមិនទាន់ច្បាស់នៅឡើយទេ។

ឆ្លើយទៅនឹងសំណួរអ្នកយកព័ត៌មានកាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក កែវ ពិសិដ្ឋ បានឱ្យដឹងថាតាមគម្រោងសមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងធ្វើនៅដើមខែមិថុនាខាងមុខ ទោះជាយ៉ាងណាសម្រាប់ពេលវេលាច្បាស់លាស់យ៉ាងណាគឺអាស្រ័យលើថ្នាក់ដឹកនាំលោកសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា៖ «ក្រុមការងារបច្ចេកទេសបានធ្វើការពិភាក្សាគ្នាមួយចំនួនដើម្បីទាក់ទងជាមួយនីតិវិធី ទាក់ទងជាមួយហ្នឹងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការងារដែលពាក់ព័ន្ធផ្សេងៗផងដែរ។ តែថាជាក់លាក់យកថ្ងៃណាមានរបៀបវារៈអី្វខ្លះគឺអាស្រ័យលើថ្នាក់ដឹកនាំ»។

ការធ្វើសមាជរដ្ឋសភា ព្រឹទ្ធសភា ត្រូវបានប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បង្ហើបក្នុងសម័យប្រជុំ​ជា​វិសាមញ្ញ​របស់​ព្រឹទ្ធសភា​កម្ពុជា ដើម្បី​អនុម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥ ដោយលើកឡើងថាការធ្វើសមាជនេះគឺជាការួមចំណែករបស់​អង្គ​និ​តិ​បញ្ញត្តិ ​ទាំង​ពីរ​ថ្នាក់ ជាមួយ​កិច្ចការ​ទូទៅ​របស់​រដ្ឋាភិបាល​កម្ពុជា​។

ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា បានកំណត់ថា សមាជរដ្ឋសភា ព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេស​ជាតិក្នុងករណីចាំបាច់។ បញ្ហាសំខាន់ៗទាំងនោះរួមមាន ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​។​ ករណី​មាន​ប្រធាន​សក្តិ បណ្តាល​ឱ្យ​មាន​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​ដល់​ជាតិ និង​ប្រជាជន ឬករណី​ផ្សេង​ៗ​ទៀត ដែល​គណៈកម្មាធិការ​សមាជ​យល់​ឃើញ​ថា ​ជា​បញ្ហា​សំខាន់​របស់​ប្រទេស​ជាតិ​។

សេចក្ដីសម្រេចរបស់សមាជ មានតម្លៃជាសេចក្ដីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ និងចុះក្នុងរាជកិច្ច៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម