ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រកាសចង់ស៊ីញេកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត
ក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា លោកនៅតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងធនធានរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្រកាន់ជំហរមិនសុំទោសលោក ដូណាល់ ត្រាំ ដាច់ខាត ក្រោយការទាស់សម្តីគ្នាយ៉ាងតឹងសរសៃ.កក្នុងសេតវិមាន កាលពីសប្តាហ៍មុន។

លោកសរសេរថា«កិច្ចប្រជុំរបស់យើងនៅ វ៉ាស៊ីនតោន ឯសេតវិមាន កាលពីថ្ងៃសុក្រ មិនប្រព្រឹត្តទៅតាមអ្វីដែលយើងចង់បាននោះទេ។ ដល់ពេលធ្វើរឿងដែលត្រឹមត្រូវហើយ។ អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេចដើម្បីស៊ីញេលើកិច្ចព្រមព្រៀងរ៉ែ គ្រប់ពេលនិងរាល់ទម្រង់ណាដែលងាយ»។
លោកបន្តថា ទីក្រុងកៀវ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការឈានឆ្ពោះទៅរកការបញ្ចប់ជម្លោះឲ្យបានឆាប់ ដោយចាប់ផ្តើមជាមួយនឹងការដោះលែងអ្នកទោសជាបន្ទាន់ និងបទឈប់បាញ់ភ្លាមៗ ហើយហាមឃាត់មីស៊ីល យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ និងការទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត។

ការបង្ហោះសាររបស់លោក ហ្សេលេនស្គី កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បញ្ជាឲ្យអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែនទាំងអស់ ក្នុងនោះក៏រួមបញ្ចូលទាំងសព្វាវុធដែលត្រៀមដឹកជញ្ជូនឆ្លងកាត់និងនៅក្នុងប្រទេសប៉ូឡូញ ផងដែរ។
មុនសេចក្តីប្រកាសនេះដែរ សហរដ្ឋអាមេរិក ទាមទារឲ្យលោក ហ្សេលេនស្គី ត្រូវចេញវីដេអូសុំទោសលោក ត្រាំ ជាសាធារណៈទើបប្រធានាធិបតីអាមេរិកសុខចិត្ត មុននឹងជួបប្រជុំគ្នាម្តងទៀត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ។

លោក ត្រាំ មិនមែនជាអ្នកពេញចិត្តអ៊ុយក្រែនទេ ហើយវាយប្រហារលោកហ្សេលេនស្គី និងចោទមេដឹកនាំរូបនេះថា ជាអ្នកធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូ។
ពាក់ព័ន្ធរឿងនេះ លោកហ្សេលេនស្គី នៅតែបញ្ជាក់ហើយបញ្ជាក់ទៀតថា បទឈប់បាញ់ណាក៏ដោយ គឺត្រូវតែចងភ្ជាប់ទៅនឹងការធានាសន្តិសុខដែលផ្តល់ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតប៉ុន្តែលោក ត្រាំ តែងបដិសេធចំពោះការធានាបែបនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សភាអ៊ុយក្រែនចេញមុខស្នើសុំ ដូណាល់ ត្រាំបន្តជួយ និង«ចង់នៅឯករាជ្យ»

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក