ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ ឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារថ្មី ប្រកាន់ខ្ជាប់អភិក្រមទាំង៥របស់សម្ដេចតេជោ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ណែនាំឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារថ្មីត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្ដេចតេជោហ៊៊ុន សែន គឺ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ លោក កើត រិទ្ធ ណែនាំដូច្នេះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយលោក ធុច បញ្ចសន្តិភាព ជំនួសលោក ទី សុវិនថាល់។

លោក ធុច បញ្ចសន្តិភាព បានប្ដេជ្ញាចិត្តថានឹងខិតខំយកអស់កម្លាំងកាយ កម្លាំងប្រាជ្ញា ស្មារតី ចំណេះ ដឹង និងបទពិសោធន៍ការងារទាំងអស់ ចូលរួមក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្រប តាមគោលនយោបាយរបស់រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្មោះត្រង់ និងបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។ គោរព និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ ដែលមានអានុភាពអនុវត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។បន្ត និងខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតលើផ្នែកចំណេះដឹង និងការគ្រប់គ្រង ដឹកនាំស្ថាប័ន ដើម្បីរង់ចាំទទួលកិច្ចការថ្មីៗ ស្របតាមការរីកចំរើនរបស់ប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក ធុច បញ្ចសន្តិភាព ដែលត្រូវបានចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលតុលាការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដែលបានចូលរួម ចំណែកយ៉ាងសកម្មក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នានា។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ដែលបន្តចាត់ទុក «ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» នៅតែជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល និងត្រូវបានកំណត់ជាវិធានការគន្លឹះទី៥ ក្នុងចំណោមវិធានការគន្លឹះទាំង៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលជាក់ស្តែងនៅក្នុងនីតិកាលទី៧នេះ។
ឧបនាយករដ្ឋមន្ត្រី បានថ្លែងណែនាំ និងផ្តាំផ្ញើលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារថ្មី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់នូវកិច្ចការមួយចំនួនដូចខាងក្រោម៖ ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន និងអភិក្រម ទាក់ទងនឹងការកែទម្រង់ទាំង៤ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់» ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន៕
អត្ថបទ៖ ជុន កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


