ព័ត៌មានអន្ដរជាតិ
ពូទីន ដាក់បញ្ជា ត្រូវកម្ចាត់ទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ឲ្យបានលឿនបំផុត
ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់ Kursk ចាប់តាំងពីអ៊ុយក្រែនបើកការវាយលុកទីនោះក្នុងខែសីហាឆ្នាំ២០២៤, មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យកងម្លាំង ត្រូវកម្ចាត់កងទ័ពអ៊ុយក្រែនដែលឈ្លានពានតំបន់នោះឲ្យបានលឿនបំផុត។
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ លោកពូទីន បានចុះទៅប៉ុស្តិ៍បញ្ជាការក្នុងតំបន់ Kursk ដោយជួបជាមួយមេទ័ពជាច្រើនរូប ហើយពិនិត្យរបាយការណ៍អំពីវឌ្ឍនភាពនៅលើសមរភូមិ។
លោកពូទីននិយាយថា «គោលដៅរបស់យើង គឺត្រូវកម្ចាត់សត្រូវនៅលើទឹកដី Kursk ឲ្យបានលឿនបំផុត ហើយទីក្រុងមូស្គូ នឹងពិចារណាបង្កើតតំបន់សន្តិសុខ នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនដែលឈ្លានពានក្នុងតំបន់នេះ គួរតែចាត់ទុកជាភេរវករ រួមទាំងអ្នកប្រយុទ្ធដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់នោះផងដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន មិនបានលើកឡើងពីបទឈប់បាញ់ដែលរៀបរៀងដោយអាមេរិក និងទទួលបានការឯកភាពពីភាគីអ៊ុយក្រែនរួចទៅហើយ នោះទេ។
ដំណើរទស្សនកិច្ចរបស់លោកពូទីន កើតឡើងចំពេលមានសេចក្តីរាយការណ៍ថា កងទ័ពរុស្ស៊ីកំពុងឡោមព័ទ្ធកម្លាំងអ៊ុយក្រែននៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។

បើតាមការបញ្ជាក់របស់ប្រធានអគ្គសេនាធិការចម្រុះលោក Valery Gerasimov, គិតត្រឹមពេលនេះ ទឹកដី៨៦%ត្រូវរំដោះបាន ហើយសត្រូវកំពុងបាក់ទ័ពយ៉ាងខ្លាំង។
សូមបញ្ជាក់ថា ប្រតិបត្តិការរបស់ទីក្រុងមូស្គូនៅតំបន់ Kursk កំពុងឈានចូលដល់ដំណាក់កាលចុងក្រោយហើយ ពោលគឺមានរយៈពេលប្រាំពីរខែ បន្ទាប់ពីអ៊ុយក្រែន បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល និងដណ្តើមបានផ្នែកមួយនៃទឹកដីរបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ