ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ
បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឯកភាពលើសំណើបទឈប់បាញ់ដែលរៀបរៀងដោយទីក្រុងវ៉ាស៊ីនតោន ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Robio ព្រលយពាក្យថា លោកនឹងនាំយកសំណើនេះទៅចរចាជាមួយភាគីរុស្ស៊ីនោះ ស្រាប់តែទីក្រុងមូស្គូ បញ្ចេញប្រតិកម្មភ្លាមៗដោយបញ្ជាក់យ៉ាងច្បាស់ថា រាល់លក្ខខណ្ឌនៃបទឈប់បាញ់គឺកំណត់ដោយរុស្ស៊ី មិនមែនអាមេរិក ជាអ្នកសម្រេចទេ។

លោក Konstantin Kosachev អនុប្រធានសភាជាន់ខ្ពស់រុស្ស៊ី និយាយនៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ថា «រុស្ស៊ីកំពុងរក្សាសន្ទុះរបស់ខ្លួន ដូច្នេះជំហររបស់យើងប្រហែលខុសគ្នា។ កិច្ចព្រមព្រៀងនិងសម្បទានណាមួយ គឺយើងជាអ្នកធ្វើ មិនមែនអាមេរិកទេ។
ការអះអាងបែបនេះត្រូវគេដឹងថា ជាប្រតិកម្មដំបូងពីសំណាក់មន្ត្រីជាន់ខ្ពស់រុស្ស៊ី បន្ទាប់ពីគណៈប្រតិភូអាមេរិក-អ៊ុយក្រែន បញ្ចប់កិច្ចពិភាក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងលទ្ធផលគាប់ប្រសើរ។

ពាក់ព័ន្ធបទឈប់បាញ់នេះដែរ មុននេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ហើយថា លោកនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅចុងសប្តាហ៍នេះ ជាមួយក្តីសង្ឃឹមថា ទីក្រុងមូស្គូ ក៏នឹងបើកចិត្តទទួលបទឈប់បាញ់ដូចគ្នា។
លោកត្រាំ ថែមទាំងបញ្ជាក់ទៀតផងថា រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែនទេ ក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
ថ្លែងនៅឯសមាគម Business Roundtable ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ លោកត្រាំ បញ្ជាក់ថា បើនិយាយពីការហៅភាគីមកចុះកិច្ចព្រមព្រៀងសន្តិភាពនោះ លោកមើលឃើញថា រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែនទៅទៀត។ ទីក្រុងមូស្គូច្បាស់ជាយល់ស្របលើបទឈប់បាញ់រយៈពេល៣០ថ្ងៃនោះ ជាក់ជាមិនខាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទាក់ទងបទឈប់បាញ់, ត្រាំ ថា រុស្ស៊ី ស្រួលនិយាយជាង អ៊ុយក្រែន ទេ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ