ព័ត៌មានជាតិ
មូលដ្ឋានសមុទ្ររាមគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែមេសា
ក្រសួងការពារជាតិគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមនៅដើមខែមេសាខាងមុខ ៣ឆ្នាំបន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៩ ខែមីនាថា ពេលនេះក្រុមការងារក្រសួងបានបង្កើតគណៈកម្មាការមួយដើម្បីធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមជំហានទី១។ លោកបានឱ្យដឹងថាតាមគម្រោង នាយករដ្ឋមន្ត្រី និងអគ្គរដ្ឋទូតចិន នឹងចូលរួមជាអធិបតីក្នុងការសម្ពោធនេះ។
លោកថា៖ «ឥឡូវនេះយើងមានរៀបចំក្រុមការងារនិងចាំឆ្លងយោបល់ចុងក្រោយជាមួយឯកឧត្តម ទៀ សីហា ទើបយើងអាចកំណត់បាន»។

មូលដ្ឋានសមុទ្ររាមបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមរយៈជំនួយឥតសំណងពីរដ្ឋាភិបាលចិន ក្រោមការចោទប្រកាន់ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកដែលថាមូលដ្ឋានសមុទ្រនេះអាចនឹងត្រូវបានប្រទេសចិនប្រើប្រាស់ដើម្បីពង្រឹងអំណាចរបស់ខ្លួនក្នុងតំបន់។ ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាបានច្រានចោលជាបន្តបន្ទាប់ ព្រមទាំងបង្ហាញតម្លាភាពនៃដំណើរការសាងសង់ផងដែរ។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត យង់ ពៅ គាំទ្រចំពោះសមិទ្ធផលថ្មីលើវិស័យយោធាដែលនឹងកើតឡើងនាពេលខាងមុខនេះ។ លោកបន្ថែមថាការពង្រឹងយោធារបស់កម្ពុជាត្រូវបានអនុញ្ញាតដោយរដ្ឋធម្មនុញ្ញ និងជាប្រយោជន៍សម្រាប់ប្រទេស ហើយការរិះគន់ណាមួយនោះមិនគួរជាការបង្អាក់ដំណើរនៃការអភិវឌ្ឍន៍សមត្ថភាពយោធារបស់កម្ពុជានោះទេ។
លោកថា៖ «យើងមានសមុទ្រពិតប្រាកដយើងត្រូវតែមានកងទ័ពជើងទឹកយើង ត្រូវមានយុទ្ធករណ៍ មានផែដើម្បីបម្រើឱ្យវិស័យហ្នឹង ហើយបើយើងអត់មានអីទៅបម្រើ។ ខ្ញុំគិតថាការរិះគន់របស់សាធារណមតិអន្តរជាតិដោយហេតុថាទី១ដោយគេមិនយល់ ទី២ដោយសារភូមិសាស្ត្រនយោបាយ និងទី៣ដោយសារបញ្ហាដុតរោលក្នុងតំបន់។ ដូច្នេះយើងមិនគួរខ្លាចនឹងអភិវឌ្ឍន៍(យោធា)ដោយសារខ្លាចគេរិះគន់ទេ»។

កាលពីថ្ងៃទី១៨ ខែមីនា អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រកាសថាក្រោយការសម្ពោធដាក់ឱ្យប្រើប្រាស់ជំហានទី១នៅខែមេសាខាងមុខ មូលដ្ឋានសមុទ្រនេះនឹងបើកចំហឱ្យនាវាចម្បាំងប្រទេសផ្សេងៗដែលមកទស្សនកិច្ច ឬមកចូលរួមសមយុទ្ធអាចចូលចតបាន។
តាមការបញ្ជាក់របស់លោក វង្ស ពិសេន នាវាជប៉ុននឹងត្រូវបានស្វាគមន៍ជានាវាដំបូងគេដែលនឹងចូលចតជាប្រវត្តិសាស្ត្របន្ទាប់ពីបានសម្ពោធរួច។ ការធ្វើដូចនេះគឺអាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន មានគោលចំហរខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


