Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ច​ចរចា​បទ​ឈប់បាញ់​រវាង​រុស្ស៊ី-អ៊ុយក្រែន នឹង​ចាប់ផ្ដើម​ម្ដង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

បានផុស

នៅ

លោក Steve Witkoff បេសកជន​ពិសេស​របស់​ប្រធានាធិបតី​អាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បាន​ប្រកាស​ឲ្យ​ដឹង​ថា កិច្ច​ចរចា​បទឈប់បាញ់ នឹង​រៀបចំ​​ម្ដង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០២៥ ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត។

គណៈប្រតិភូអ៊ុយក្រែន និងអាមេរិក ជួបពិភាក្សាដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅទីក្រុង Jeddah ថ្ងៃ​ទី​១១មីនា២០២៥/ រូបថត៖ VCG
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ ធ្វើឡើងបន្ទាប់ពីការ​សន្ទនាតាមទូរសព្ទនាពេលថ្មីៗ​រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគី​រុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីបទឈប់បាញ់រយៈពេល ៣០​ថ្ងៃ។

ខណៈពេលដែលអ៊ុយក្រែនបានទទួលយកសំណើបទឈប់បាញ់នោះ រុស្ស៊ីបានយល់ព្រមត្រឹមតែបញ្ឈប់ជាបណ្តោះអាសន្នលើការវាយប្រហារប្រឆាំងនឹងរោងចក្រថាមពលរបស់អ៊ុយក្រែន ដោយ​ច្រានចោល​នូវ​ការអនុម័តបទឈប់បាញ់ពេញលេញ។ កិច្ចពិភាក្សានាពេលខាងមុខនៅ​ទីក្រុង Jeddah មានគោលបំណងដើម្បី​ដោះស្រាយ​បញ្ហា​​ខ្វែង​គំនិត​​គ្នា​នេះ និងធ្វើការឆ្ពោះទៅរកការបញ្ចប់អរិភាពយ៉ាងទូលំទូលាយ។

លោក Witkoff បាន​ប្រាប់​ថា គណៈប្រតិភូអាមេរិកនៅ​អារ៉ាប៊ីសាអូឌីត នឹងដឹកនាំដោយរដ្ឋមន្ត្រីការបរទេស​លោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Mike Waltz។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​តាម​ទូរសព្ទ​រយៈពេល​២​ម៉ោង​កាល​ពី​ថ្ងៃ​ទី​១៨មីនា លោកពូទីន មិនព្រមស៊ីញេលើបទឈប់បាញ់គ្រប់ជ្រុងជ្រោយដែលរៀបរៀងដោយក្រុមរបស់លោក ត្រាំ ជាមួយភាគីអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីតទេ។ ភាគី​រុស្ស៊ី ​ប្រកែក​ថា បទឈប់បាញ់បែបនេះអាចលេចចេញជារូបរាងបាន លុះត្រាតែបរទេសឈប់ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ជាមួយទីក្រុងកៀវ៕

លោក Marco Rubio និងលោក Mike Waltz (រូបថត៖ Bloomberg & Getty)

ដោយ៖ ឈាង

ចុចអាន៖ ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ ម៉ោង មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

សន្តិសុខសង្គម២១ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

សន្តិសុខសង្គម១៩ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

នយោបាយ៣ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម