ព័ត៌មានជាតិ
សមាគមធនាគារបញ្ជាក់ពីស្ថានភាពបំណុលនៅកម្ពុជា ខណៈខេត្តក្រុង ៣ មានអត្រាកម្ចីខ្ពស់ជាងគេ
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបញ្ចេញរបាយការណ៍ស្តីពីស្ថានភាពបំណុលនៅកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០២៤។ ការចេញរបាយការណ៍នេះ ដើម្បីបញ្ជាក់បន្ថែមទៅការផ្សាយទិន្នន័យរបស់ការិយាល័យឥណទានកម្ពុជា (CBC) ដែលបង្ហាញថា ប្រទេសកម្ពុជាមានប្រជាជនជំពាក់បំណុលរហូតដល់ជិត ៦០ ពាន់លានដុល្លារ (៦០ប៊ីលាន) គិតត្រឹមដំណាច់ឆ្នាំ២០២៤។

សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានបញ្ជាក់ថា របាយការណ៍របស់ CBC កត់ត្រាតែទិន្នន័យឥណទានឬកម្ចីប៉ុណ្ណោះ ប៉ុន្តែបើផ្អែកតាមទិន្នន័យពីរបាយការណ៍ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២៤ ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុបានកើនដល់ ៥៧ ពាន់លានដុល្លារ (៥៧ ប៊ីលាន)។ បើនិយាយពីបម្រែបម្រួលក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ ៣% ប៉ុណ្ណោះ ខណៈដែលប្រាក់បញ្ញើមានកំណើនរហូតដល់ ១៦.៣%។ ប៉ុន្តែឥណទានដែលអតិថិជនបង់សងយឺតលើស ៩០ ថ្ងៃ ក៏បានកើនដល់ជាង ៦% ផងដែរ។
បំណុលឬឥណទាន មិនមែនសុទ្ធតែអាក្រក់នោះទេ ហើយឥណទាននៅកម្ពុជាត្រូវបានបញ្ចេញជូនអតិថិជនក្នុងវិស័យផ្សេងៗគ្នា (ពិពិធកម្ម) ដូចជា ការជួញដូររាយ ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ការជួញដូរអចលនទ្រព ការខ្ចីជាបុគ្គល សំណង់ កសិកកម្មរុក្ខាប្រមាញ់និងនេសាទ ការជូញដូរដុំ កម្មន្តសាល សណ្ឋាគារនិងភោជនីយដ្ឋាន និងផ្សេងៗ។ នេះបើតាមសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
របាយការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានបញ្ជាក់បន្ថែមថា ឥណទានក្នុងរាជធានីភ្នំពេញ កណ្តាល និងសៀមរាប មានកម្រិតខ្ពស់គឺបណ្តាលមកពីតំបន់ទាំងនេះជាបណ្តុំនៃសកម្មភាពសេដ្ឋកិច្ច និងមានចំនួនប្រជាជនច្រើន៕

ប្រៀបធៀបកម្ចី និងបញ្ញើក្នុងវិស័យធនាគារ ក្នុងឆ្នាំ២០២៣ vs ២០២៤

គោលបំណងកម្ចីក្នុងវិស័យធនាគារ

គោលបំណងកម្ចីក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៨ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


