ព័ត៌មានជាតិ
រដ្ឋសភាប្រគល់កៅអីដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ឱ្យវិទ្យាល័យឥន្រ្ទទេវី ទុកប្រើតាមតម្រូវការ
រដ្ឋសភា បានប្រគល់កៅអីចំនួន១៨៦ ដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ឱ្យទៅវិទ្យាល័យឥន្រ្ទទេវី ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈតាមតម្រូវការជាក់ស្តែង។ ការសម្រេចប្រគល់នេះ បានធ្វើឡើងតាមការណែនាំ និងការអនុញ្ញាតពីសម្តេចសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។

ពិធីប្រគល់ និងទទួលអំណោយជាកៅអីនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តំណាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានវត្តមានលោកនាយកសាលាឥន្ទ្រទេវី។
តាមការគូសបញ្ជាក់របស់លោក ឡេង ប៉េងឡុង ទោះបីជាកៅអីទាំងនេះ បានប្រើប្រាស់ហើយក៏ដោយ តែនៅមានគុណភាពល្អប្រសើរ អាចយកទៅប្រើប្រាស់ក្នុងសាលប្រជុំ ឬតាមតម្រូវការជាក់ស្តែងផ្ទាល់របស់សាលាបាន។ លោកថា កៅអីទាំងនេះ ជាប្រភេទកៅអីដែលថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភា អង្គុយប្រជុំរដ្ឋសភា ដែលនៅទីនេះ គេហៅថា “អាសនៈ” តំណាងរាស្រ្ត ដែលទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។

លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី និងលោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ បានអរគុណចំពោះរដ្ឋសភា ដែលបានផ្តល់កៅអីទាំង១៨៦នេះ ដែលជាអាសនៈរបស់តំណាងរាស្រ្តដល់វិទ្យាល័យឥន្ទ្រទេវីពេលនេះ។ លោកនាយកសាលា បានគួសបញ្ជាក់ថា ស្របតាមតម្រូវការជាក់ស្តែងរបស់សាលា គឺសាលានឹងរៀបចំសាលប្រជុំរបស់ខ្លួនឱ្យបានស្អាតឡើងវិញ ជាមួយការបំពាក់កៅអី ដែលជាអំណោយរបស់រដ្ឋសភានេះក្នុងការប្រើប្រាស់ជាប្រយោជន៍ឱ្យបានយូរអង្វែងតទៅ។

លោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងចាត់ទុកអំណោយនេះ មានតម្លៃខ្ពង់ខ្ពស់ណាស់សម្រាប់វិទ្យាល័យក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ក៏ដូចជាការរួមកសាងអភិវឌ្ឍន៍សង្គមឱ្យមានវឌ្ឍនភាព។ លោកជឿជាក់ថា សម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា ក៏ដូចជាអគ្គលេខាធិការរដ្ឋានរដ្ឋសភានឹងបន្តចូលរួមគាំទ្រវិស័យអប់រំ ទៅមុខទៀតទាំងផ្នែកស្មារតី និងសំភារៈ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច