កីឡា
ទីបំផុត«គុនខ្មែរ» បានចូលក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវការ
បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ ទីបំផុត «គុនខ្មែរ» បានចូលទៅក្នុងស្ថាប័ន«ក្រុមប្រឹក្សាប្រដាល់សកលអន្តរជាតិ ឬ World Boxing Council ហៅកាត់ថា WBC ជាផ្លូវការហើយដែលខ្សែក្រវាត់នេះរំលេចដោយពាក្យ«គុនខ្មែរ» ជាមួយពាក្យ«កម្ពុជា» និង«ប្រាសាទអង្គរវត្ត»។

ទាក់ទងនឹងរឿងខាងលើ លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) បានប្រកាសនៅលើគណនី Facebook ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ៖«ពិតជារំភើបណាស់ ដែលខ្ញុំអាចធ្វើបាន ខ្មែរយើងធ្វើបានហើយបងប្អូនពាក្យ( WBC KUN KHMER ) សូមបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តផង។ ថ្ងៃស្អែក ម៉ោង៤:៣០រសៀល (ថ្ងៃចន្ទនេះ) ខ្ញុំបាទនឹងទៅដល់ជាតិមាតុភូមិនាំយកខ្សែក្រវាត់ WBC KUN KHMER ជូនបងប្អូនជាទីគោរពស្រឡាញ់។ហើយក៏សូមអរគុណដល់ប្អូនប្រុស ស្រី រាជបុត្រ ដែលបានជួយសម្របសម្រួលរហូតទទួលបានជោគជ័យ»។
ជាមួយគ្នានេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរក៏បានអបអរដល់ការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលធ្វើឲ្យមានលទ្ធផលជាផ្លែផ្កានេះឡើង។ លោកបាននិយាយថា ៖«អបអរសាទរ និងជាមោទនភាពគុនខ្មែរ។ យើងជួយលើកស្ទួយគុនខ្មែរ ឲ្យលឿនល្បីទូទាំងពិភពលោក»។

សូមបញ្ជាក់ថា កន្លងមកការប្រកួតដណ្តើមខ្សែក្រវាត់ WBC ក៏ធ្លាប់ធ្វើនៅប្រទេស កម្ពុជា ផងដែរ គឺនៅឆ្នាំ ២០០៩ និង ២០២៤ គ្រាន់តែពេលនោះជាការប្រកួតលក្ខណៈប្រដាល់សកល ប៉ុន្តែឥឡូវនេះ គុនខ្មែរ បានចូលទៅក្នុងស្ថាប័ន WBC នេះហើយ ហើយនាពេលឆាប់ៗខាងមុខ ក៏នឹងមានការប្រកួតដណ្តើមខ្សែក្រវាត់ WBC Kun Khmer ផងដែរ។
អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


