ព័ត៌មានអន្ដរជាតិ
ផ្ទុះបំពង់បង្ហូរឧស្ម័ននៅម៉ាឡេស៊ី បណ្ដាលឲ្យរបួសមនុស្ស២៥នាក់
នៅថ្ងៃអង្គារទី១ខែមេសានេះ ករណីអគ្គិភ័យដ៏ធំមួយ បានកើតឡើងបន្ទាប់ពីការផ្ទុះឆេះបំពង់បង្ហូរឧស្ម័ននៅសង្កាត់ Putra Heights ទីក្រុង Subang Jaya ក្នុងប្រទេសម៉ាឡេស៊ី ដោយពេលនេះអណ្តាតភ្លើងកំពុងរាលដាលដល់តំបន់លំនៅដ្ឋានក្បែរនោះ។

អគ្គិភ័យដែលបានឆាបឆេះកាលពីព្រឹកមិញនៅតែមិនអាចគ្រប់គ្រងបាន ទោះបីជាកិច្ចប្រឹងប្រែងសង្គ្រោះកំពុងដំណើរការដើម្បីទប់ស្កាត់ក៏ដោយ។
អគ្គិភ័យនេះ បង្កឡើងដោយការលេចធ្លាយបំពង់បង្ហូរឧស្ម័នដែលមានប្រវែងប្រហែល៥០០ម៉ែត្រនៅតំបន់ Jalan Putra Harmoni នៅប្រហែលម៉ោង ៨និង១០ព្រឹក។
ជំនួយការប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះក្នុងតំបន់ លោក Ahmad Mukhlis Mukhtar បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងឆេះរយៈពេល ១២នាទីក្រោយកើតហេតុ។
ក្រុមអ្នកសង្គ្រោះបន្ទាន់បានជម្លៀសអ្នកស្រុកយ៉ាងលឿនចេញពីផ្ទះនៅក្បែរនោះ ខណៈដែលភ្លើងបានគំរាមកំហែងរាលដាលបន្ថែមទៀត។ សារព័ត៌មាន The Sun បានចុះផ្សាយថា មានអ្នករងរបួសចំនួន ២៥នាក់ ដែលកំពុងទទួលការសង្គ្រោះបឋម។
នៅពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់នោះទេ៕




ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


