Connect with us

កីឡា

សូម្បី ចាន់​ រតនា​ ក៏សរសើរ​ យ៉ាស៊ីន​ មហាម៉ាត់​ មិន​ដាច់​ពី​មាត់​ដែរ​ពិសេស​ជ្រំជើង​សេះ​ដើរ​ចូល​

បានផុស

នៅ

កីឡាករ​ចាស់​វស្សា​ ចាន់​ រតនា​ សរសើរ​មិន​ដាច់​ពី​មាត់​អំពី​សមត្ថភាព​ល្អ​របស់​ មហាម៉ាត់​ និង​ យ៉ាស៊ីន​ ការ​ហ្វឹកហាត់​ បច្ចេកទេស​វាយ​ ពិសេស​ការ​ជ្រំជើង​សេះ​ដើរ​ចូល​វាយ​ដោយ​មិន​សូវ​ខ្វល់​ស្ទង់ស្ទាប​ដៃគូ​អ្វី​ច្រើន​នោះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាន់ រតនា (រូបភាពហ្វេសបុកផេក ថោន)

លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ ចាន់​ រតនា​ ថា​លោក​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សមត្ថភាព​​កីឡាករ​អាហ្វហ្គានីស្ថាន​ទាំង​ពីររូប​រួម​មាន​ មហាម៉ាត់​ និង​ យ៉ាស៊ីន។​ តាម​ដែល​លោក​ធ្លាប់​ហ្វឹកហាត់​ជា​មួយ​កន្លង​ទៅ​កីឡាករ​ពីររូប​នេះ​ពិត​ជា​ប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង​មែន​ ពោល​មិន​លេង​សើច​ច្រើន​ក្នុង​ពេល​ហាត់​ផ្ដោត​តែ​លើ​ការ​ហាត់​មួយ​គត់​ និងគោរព​ពេល​វេលា​។​

ចំពោះ​ក្បាច់​ស្នៀត​វិញ​កូន​សិស្ស​លោក​ សេន​ ប៊ុនថេន​ ទាំង​ពីរ​អាច​ប្រើ​បាន​ទាំង​អស់​ និង​ខួរក្បាល​លឿន​ទៀត​ផង​ផ្លាស់ប្ដូរ​ភ្លាមៗ។​ កាន់​តែ​ពេញ​ចិត្ត​ចំពោះ​ រតនា​ មួយ​ទៀត​នោះ​គឺ​ចិត្ត​ក្លាហាន​គោះ​ជួង​​ជ្រំ​ជើង​សេះ​ដើរ​ចូល​វាយ​ដោយ​មិន​សូវ​គិតគូរ​ ឬ​ស្ទាបស្ទង់​ច្រើន​នោះ​ឡើយ។​

មហាម៉ាត់ (រូបភាព​ហ្វេបុកផេក Hang Meas Kunkhmer)

ចាន់​ រតនា​ លើក​ឡើង​ថា​ ប្រសិន​បើ​កីឡាករ​កម្ពុជា​ព្យាយាម​ហ្វឹកហាត់​ ផ្ដោត​លើ​ការ​ហ្វឹកហាត់​ តាំង​ចិត្ត​ ដូច​ទៅ​ហ្នឹង​កីឡាករ​ មហាម៉ាត់​ យ៉ាស៊ីន​ នៅ​ថ្ងៃ​ខាង​មុខ​ច្បាស់​ជា​សំបូរ​កីឡាករ​​ល្អៗ​បែប​នេះ​ច្រើន​ជា​មិន​ខាន។​

យ៉ាស៊ីន (រូបភាពហ្វេសបុក​ សេន​ ប៊ុនថេន)

បញ្ជាក់​ដែរ​ថា​ យ៉ាស៊ីន​ និង​ មហាម៉ាត់​ ជា​កូន​សិស្ស​លោក​ សេន​ ប៊ុនថេន​ ហាត់​នៅក្លឹប​សេនប៊ុនថេន​គុនខ្មែរ។​ អ្នក​ទាំង​ពីរ​នាក់​នេះ​កំពុង​អុកឡុក​ខ្លាំង​ក្នុង​វិស័យ​គុន​ខ្មែរ និង​យក​ឈ្នះ​​ជើង​ខ្លាំង​កម្ពុជា​ជា​ច្រើន​រូប​មក​ហើយ។​ ថ្មីៗ​នេះ​ មហាម៉ាត់​ ទើប​ឈ្នះ​ពាន​រង្វាន់​ និង​ខ្សែក្រវាត់​១គ្រឿង​ជា​មួយ​ ពេជ្រ​ សឹង្ហៈ​។​ ចំណែក​ យ៉ាស៊ីន​ ទើប​ឈ្នះ​ម៉ារ៉ាតុង​ទទួល​បាន​ខ្សែក្រវាត់​ ១គ្រឿង​ផង​ដែរ​ក្រោយ​ឈ្នះ​ពិន្ទុ សែន​ រ៉ាដេត​ វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​សង្វៀន​ថោន៕​

អត្ថបទដោយ៖ នួន ស៊ីណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម