កីឡា
កីឡាករ រស្មី គុនខ្មែរ មិនទាន់សម្រេចបំណងធំមួយតាំងពីម្ដាយមិនទាន់លាចាកលោក
អ្នកលេងគុនខ្មែរ រស្មី គុនខ្មែរ ឬហៅថា អេលីត រស្មី ថាខ្លួនមិនទាន់សម្រេចបំណងធំមួយគឺដណ្ដើមខ្សែក្រវាត់ឲ្យបាន ១គ្រឿងតាំងពីម្ដាយមិនទាន់លាចាកលោកមកម្ល៉េះ។

រូបភាពហ្វេសបុក រស្មី គុនខ្មែរ
រស្មី គុនខ្មែរ ថ្លែងទាំងទឹកមុខក្រៀមក្រំថា បំណងប្រាថ្នាធំរបស់ខ្លួនគឺវាយឈ្នះខ្សែក្រវាត់ឲ្យបាន ១គ្រឿងនៅថ្ងៃណាមួយជូនលោកឪពុក អ្នកម្ដាយ។ ប៉ុន្តែអ្វីដែលសោកស្ដាយបំផុតនោះគឺម្ដាយរបស់ខ្លួនបានលាទៅរហូតហើយ ខណៈខ្លួនមិនទាន់សម្រេចបំណងឈ្នះខ្សែក្រវាត់នៅឡើយទេ។ សម្ដីរបស់ រស្មី៖ «ថ្ងៃណាមួយខ្ញុំនឹងយកខ្សែក្រវាត់មកជូនម៉ែឲ្យបានបើម៉ែមិនបានឃើញផ្ទាល់ក៏ដោយ»។

កីឡាករ រស្មី គុនខ្មែរ
អ្នកលេងគុនខ្មែរទម្ងន់ស្រាលរូបនេះបន្ថែមទៀតថា ខ្លួននឹងនៅតែបន្តខំប្រឹងបន្ថែមទៀតលើការហ្វឹកហាត់ សាងកេរ្តិ៍ឈ្មោះ និងដណ្ដើមខ្សែក្រវាត់ឲ្យបាននៅថ្ងៃណាមួយជូនឪពុក និងម្ដាយដែលទើបលាចាកលោកនេះទៅហើយ។ មានតែការខំប្រឹងប៉ុណ្ណោះទើបឈានសម្រេចបំណងធំមួយនេះ។

រស្មី គុនខ្មែរ កំពុងហ្វឹកហាត់
សិស្សគុនក្លឹបគុនខ្មែរដូនតាខាងលើបន្ថែមទៀតថា ឱកាសលេងខ្សែក្រវាត់មានប៉ុន្មានដងដែរ ប៉ុន្តែរូបគេធ្វើមិនសូវបានល្អ និងមានចំណុចខ្វះខាតត្រូវបំពេញបន្ថែមទៀត។ មួយវិញទៀតទម្ងន់ស្រាល ៥១-៥២ គីឡូក្រាមនេះសំបូរកីឡាករល្អៗច្រើន។
បញ្ជាក់ដែរថា រស្មី គុនខ្មែរ ជាកីឡាករហ្វឹកហាត់នៅក្លឹបគុនខ្មែរដូនតា បង្ហាត់ដោយលោក ឃឹម សុជាតិ។ រូបគេប្រឡូកក្នុងវិស័យប្រដាល់នេះយូរឆ្នាំដែរហើយដោយក្លឹបដើមរបស់គេនោះគឺក្លឹបឆ្មាសសែនសុខ ដឹកនាំ និងបង្ហាត់ដោយលោក ស៊ន អេលីត៕
អត្ថបទដោយ៖ នួន ស៊ីណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


