Connect with us

កីឡា

ប៉ែនកាក់​ មហាម៉ាត់​ ប៉ះ​ ធន់​ វិស្នុ​ ឈ្នះ​ចាញ់​ត្រឹម​ពិន្ទុ​តែ​កក្រើក​សង្វៀន​ និង​ពេញ​ចិត្ត​ចំពោះ​អ្នក​គាំទ្រ​

បានផុស

នៅ

ការ​ប្រកួត​រវាង​ ប៉ែនកាក់​ មហាម៉ាត់​ និង​ ធន់​ វិស្នុ​ បើ​ទើ​ជា​ឈ្នះចាញ់​ត្រឹម​ពិន្ទុ​មែន​ ប៉ុន្តែ​មាន​ការ​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​អ្នក​គាំទ្រ​ដែល​បាន​ទស្សនា​ដោយ​សារ​តែ​ការ​អ្នក​ទាំងពីរ​វាយ​អស់​ពី​សមត្ថភាព​ និង​មាន​ទៅ​មាន​មក​មិន​ឲ្យ​ចាញ់​គ្នា​នោះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាម៉ាត់​ និង​ វិស្នុ

បើ​ទោះ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​មែន​ក្ដី​ និង​ពាន​រង្វាន់​បាន​លើ​ ធន់​ វិស្នុ​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​ព្យាយាម​ប្រកួត​ដោយ​អស់​ពី​សមត្ថភាព​ និង​ចង់​ឈ្នះ​រៀង​ខ្លួន។​ កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​មើល​ទៅ​មាឌតូច​ ចាញ់​ប្រៀប​ និង​ចាញ់ទម្ងន់​លើ​ ប៉ែន​កាក់​ មហាម៉ាត់​ មែន​តែ​ក្នុងការ​​ប្រកួត​ជាក់ស្ដែង​វាយ​គ្នា​មិន​ញញើត​នោះ​ឡើយ។​

រូបភាព TVK Sports

ការ​ដើរ​បុក​របស់​ មហាម៉ាត់​ និង​កម្លាំង​ដ៏​ខ្លាំង​របស់​គេ​ក៏​មិន​អាច​វាយ​ ធន់​ វិស្នុ​ ស្រួល​ៗ​បាន​ឡើយ។​ ចិត្ត​សឿង​ និង​ការ​វាយ​ដក​ថយ​ និង​បុក​វិញ​របស់​ វិស្នុ​ ធ្វើ​ឲ្យ មហាម៉ាត់​ ហាក់​ពិបាក​ខ្លាំង​ផង​ដែរ​ ព្រោះ​ត្រូវ​ស្នៀត​កែង​ និង​កណ្ដាប់​ដៃ​មិន​តិច​នោះ​ឡើយ។​ យ៉ាងណា​ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ ៥ទឹក​ និង​ឈ្នះ​ចាញ់​ត្រឹម​ពិន្ទុ​មែន​តែ​អ្នក​ទស្សនា​គូ​នេះ​ក៏​មាន​ភាព​ជក់ចិត្ត​ខ្លាំង​ផង​ដែរ។​

មហាម៉ាត់​ និង​ វិស្នុ

បញ្ជាក់​ដែរ​ថា​ ដោយ​សារ​តែ​កីឡាករ​ ប៉ែនកាក់​ មហាម៉ាត់​ មិន​អាច​ធ្វើ​ទម្ងន់​បាន​តាម​ការ​កំណត់​នោះ​គឺ​រូប​គេ​ត្រូវ​ឲ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​ និង​ប្រគល់​ពាន​ទៅ​​ ធន់​ វិស្នុ។​ យ៉ាងណា​អ្នក​ទាំងពីរ​នៅ​តែ​ប្រកួត​មិត្តភាព​ដដែល​តែ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ។​ ឆ្លងកាត់​ ៥ទឹក​កីឡាករ​ ប៉ែនកាក់​ មហាម៉ាត់​ យក​ឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ​ ធន់ វិស្នុ​ កាល​ពី​ថ្ងៃ​ទី១២​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នៅ​សង្វៀន​ទទក៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម