ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល ណែនាំក្រុមការងារយកចិត្តទុកដាក់បង្ការជំងឺឆ្លងនៅតាមច្រកព្រំដែន នាឱកាសបុណ្យចូលឆ្នាំថ្មី
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់បង្ការជំងឺឆ្លងនៅតាមច្រកព្រំដែនទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ។ លោកស្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់សេវាថែទាំសុខភាពសម្រាប់ការគ្រប់គ្រងជំងឺផ្តាសាយបក្សី (Influenza) A/H5N1 នៅប្រទេសកម្ពុជាតាមរយៈប្រព័ន្ធនិម្មិត (Zoom) កាលពីថ្ងៃទិ១ ខែមេសា ឆ្នាំ២០២៥។

គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីធ្វើរោគវិនិច្ឆ័យជំងឺផ្តាសាយបក្សី A/H5N1 ឱ្យបានទាន់ពេលវេលា ក៏ដូចជាធ្វើការគ្រប់គ្រង និងព្យាបាលអ្នកជំងឺសង្ស័យ ឬអ្នកជំងឺវិជ្ជមានមេរោគ A/H5N1។ ព្រមទាំងគ្រប់គ្រង និងបង្ការរោគ ជាពិសេសប្រព័ន្ធបញ្ជូនអ្នកជំងឺ និងទំនាក់ទំនងជាមួយក្រុមឆ្លើយតបបន្ទាន់សម្រាប់ឆ្លើយតបទៅនឹងការផ្ទុះរាតត្បាត។
ក្នុងនេះដែរ លោកស្រី រដ្ឋលេខាធិកា បានផ្តល់អនុសាសន៍ណែនាំដូចជា នៅពេលសង្ស័យមានរោគសញ្ញា ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម សុំរាយការណ៍ និងយកសំណាក ព្រមទាំងផ្ញើមកវិទ្យាស្ថានជាតិសុខភាពសធារណៈ ដោយសូមសរសេរបញ្ជាក់លើប្រអប់សំណាកថា ប្រញាប់ និងមួយវិញទៀត នៅពេលមានករណីបញ្ជូនជំងឺត្រូវមានគ្រូពេទ្យមកជាមួយ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ និងបើមានករណីអ្វីកើតឡើងបន្ថែមទៀត អាចសង្គ្រោះបានទាន់ពេលវេលា។ បន្ថែមលើនេះ សូមយកចិត្តទុកដាក់នៅតាមច្រកព្រំដែនទាំងអស់ នៅពេលមានអ្នកដំណើរចេញចូលពីក្រៅប្រទេស នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ។

មន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានគូសរំលេច និងកោតសរសើរដល់ក្រុមការងារឆ្លើយតបបន្ទាន់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ព្រមទាំងក្រុមឆ្លើយតបបន្ទាន់ថ្នាក់ខេត្តដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារជាបុរេសកម្មក្នុងការទប់ស្កាត់ជំងឺផ្តាសាយបក្សីកន្លងមក៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


