សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់កម្ពុជា អំពាវនាវឱ្យពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល ជុំវិញដំណោះស្រាយការដំឡើងពន្ធរបស់អាមេរិក
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ គឺជាវិធានការសេដ្ឋកិច្ច ដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្យាយាមធ្វើតុល្យភាពជញ្ជីងពាណិជ្ជកម្មរបស់ខ្លួន ជាមួយដៃគូទាំងអស់នៅលើពិភពលោក មិនមែនតែកម្ពុជានោះទេ។

លោកស្រីអំពាវនាវដល់សាធារណៈជនទាំងអស់កុំឱ្យមានការព្រួយបារម្ភ ឬសង្ស័យចំពោះដំណោះស្រាយចំពោះមុខ ខណៈប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់។
សូមឱ្យពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការិនី ពិសេសនៅក្នុងឧស្សាហកម្មដែលលេចធ្លោ។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងថា៖ «សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់នូវវិធានការជាបន្ទាន់ ឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ដឹកនាំកោះប្រជុំជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការចូលរួមសិក្សា និងលើកយោបល់ជូនសម្ដេច ដើម្បីរៀបចំវិធានការឆ្លើយតប ហើយទិសដៅធំជំរុញពាណិជ្ជកម្មកម្ពុជា មិនថាជាមួយអាមេរិក និងដៃគូពាណិជ្ជកម្មផ្សេងៗ ទិសដៅធំគឺបន្តធ្វើពិពិធកម្ម និងការសហការជាមួយគ្នានៅក្នុងមូលដ្ឋាននៃពាណិជ្ជកម្មអន្តរជាតិ ដោយមានច្បាប់ និងមានភាពច្បាស់លាស់»។

នៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធគយ ក្នុងនោះប្រទេសកម្ពុជា ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដែលអាមេរិក យកពន្ធច្រើនបំផុតចំនួន ៤៩%។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក មិនប៉ះពាល់ ១០០% សម្រាប់វិស័យនាំចេញរបស់កម្ពុជានោះទេ។
លោកថា ការដាក់ពន្ធនេះជាការដាក់ទូទាំងពិភពលោក គ្រាន់តែដាក់ក្នុងអត្រាខុសគ្នា អាស្រ័យទោះលើជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសនីមួយៗតែប៉ុណ្ណោះ។
លោក ហេង សួរ បញ្ជាក់ថា កន្លងទៅកម្ពុជាក៏មានការបង់ពន្ធដែរ មិនមែនអត់បង់ពន្ធទាំងស្រុង តាមប្រព័ន្ធ GSP នោះទេ។ លោកប្រធានាធិបតី ត្រាំ ក៏បានដំឡើងពន្ធ ៤៦% លើប្រទេសវៀតណាម និងដំឡើងពន្ធលើប្រទេសបង់ក្លាដែសក្នុងអត្រាមួយខ្ពស់ផងដែរ។ អញ្ចឹងវាមិនបង្កឱ្យមានការលម្អៀងខ្លាំងលើថ្លៃដើមផលិតនៅកម្ពុជា ធៀបនឹងប្រទេសដទៃដែលជាដៃគូប្រជែងយើងនោះទេ។

បើតាមលោក ហេង សួរ សម្រាប់ឆ្នាំ២០២៥នេះ ផលប៉ះពាល់គឺមិនមាននោះទេ ដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដែរ គឺមានមុនពេលដែលពន្ធត្រូវបានដាក់ ហើយការដាក់ពន្ធនេះគឺមិនមែនដាក់តែលើកម្ពុជានោះទេ គឺដាក់គ្រប់ប្រទេសដែលនាំចេញសម្លៀកបំពាក់។
ប្រសិនជាគេលុបចោលការបញ្ជាទិញ គេក៏ត្រូវបង់ការពិន័យនៃការលុបចោល ដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធ។ ចំណែកវិស័យស្បែកជើង ការបញ្ជាទិញគឺភាគច្រើនគឺដាក់ ៣ឆ្នាំ ជាប់គ្នា។ ដូច្នេះការបញ្ជាទិញឆ្នាំនេះ គឺសម្រាប់ឆ្នាំ២០២៦ និង ២០២៧ផងដែរ។ ប៉ុន្តែឆ្នាំ២០២៧ អាចមានការបញ្ហាប្រឈមខ្លះ ប្រសិនជាស្ថានភាពពន្ធនេះមានការបន្ធូរបន្ថយចំពោះប្រទេសគេ ប៉ុន្តែមិនមានការបន្ធូរបន្ថយសម្រាប់កម្ពុជាយើង។
លោក ហេង សួរបន្ថែមថា ការនាំចេញរបស់យើងក្នុងរយៈពេល ៥ឆ្នាំ ជាប់ៗគ្នានេះ គឺទៅអឺរ៉ុប ច្រើនជាងអាមេរិក។ ដូច្នេះយើងមានលទ្ធភាពពង្រីកទីផ្សារអឺរ៉ុបបន្ថែមទៀត៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


