ចរាចរណ៍
និស្សិតឆ្នាំទី ១ ម្នាក់ ជិះម៉ូតូបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ ដួលបោកក្បាលស្លាប់ ក្បែរភ្លើងស្តុបអាងទឹកអូឡាំពិក
យុវជនជានិស្សិតឆ្នាំទី ១ ម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ សង្ស័យងងុយដេក ក៏រេចង្កូតម៉ូតូទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥០ នាទីទៀបភ្លឺ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅក្បែរភ្លើងស្តុបអាងទឹកអូឡាំពិក លើកំណាត់ផ្លូវលេខ ២១៧ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកស្គាល់គ្នាបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ លន់ ឌី ភេទប្រុស អាយុប្រមាណ ២០ ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នរស់នៅម្តុំលូ ៥ ខណ្ឌមានជ័យ។ យុវជនខាងលើជានិស្សិតឆ្នាំទី ១ ដោយពេលយប់ធ្វើការជាសន្តិសុខ លុះចប់ម៉ោងធ្វើការ ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅលូ ៥ តែអកុសលតាមផ្លូវបែរជាជួបគ្រោះថ្នាក់ស្លាប់គួរឲ្យរន្ធត់។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលលក់បន្លែនៅក្បែរទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-7720 ធ្វើដំណើរតាមវិថីព្រះសីហនុ ទិសដៅពីត្បូងទៅជើង លុះមកដល់ភ្លើងស្តុបអាងទឹកអូឡាំពិកជនរងគ្រោះបានបត់ឆ្វេង តែជាអកុសលក៏ជ្រុលចង្កូតម៉ូតូទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតជាច្រើនម៉ែត្រដួលបោកក្បាលស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះមកធ្វើការវាស់វែង និងឲ្យអ្នកស្គាល់គ្នាជាមួយជនរងគ្រោះទាក់ទងទៅកាន់បងប្រុសរបស់សពដើម្បីធ្វើដំណើរមកកាន់ទីតាំងកើតហេតុទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ