Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសក្នុងស្រុកកើនឡើងដល់ ៤០៤ ដុល្លារ មួយជី

បានផុស

នៅ

តម្លៃហាងឆេងមាសបន្តកើនឡើងដល់ជាង ៤ ពាន់ដុល្លារក្នុងមួយតម្លឹងនៅកម្ពុជា ដែលជំរុញដោយសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ខណៈតម្លៃមាសក្នុងស្រុកតាមបណ្តាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៤ ដុល្លារក្នុងមួយជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បានលើកឡើងថា ​សន្ទុះនៃការបញ្ជាទិញបានកើនឡើង​ខ្ពស់​នៅ​រយៈ​​​ពេលប៉ុន្មានថ្ងៃនេះ ដែលរុញ​ច្រាន​ដោយសម្ពាធពន្ធឆ្លើយឆ្លងគ្នាទៅវិញ​ទៅមករវាង​ប្រទេស​ចិន និងអាមេរិក ធ្វើឱ្យសម្ពាធ​នៃប្រាក់ដុល្លារធ្លាក់ចុះ ខណៈតម្លៃពន្ធប៉ះពាល់ទៅដល់​ពាណិជ្ជ​កម្ម​ ឬសេដ្ឋកិច្ច ធ្វើឱ្យតម្លៃ​ហាង​ឆេង​មាសហក់ឡើង។

លោក ឡុង សំណាង យល់ថា៖ «ប្រសិនបើសហរដ្ឋអាមេរិក ដាក់សម្ពាធពន្ធទៅវិញទៅ​មកជាមួយបណ្ដាប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចទាប ឬក៏ឱនភាពពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិក វានៅតូច មិនសូវមានផលប៉ះពាល់ទៅដល់ ហាង​ឆេងមាស ឬសេដ្ឋកិច្ច​លើពិភ​ព​លោកទេ ប៉ុន្តែបើសិន​ជាសម្ពាធពន្ធ ឬក៏ការឌឺដងសងសឹកគ្នាទៅវិញទៅមករវាងអាមេរិក និង​ប្រទេសចិន អាហ្នឹងជាបញ្ហាធំមួយ ដែលធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកអាចគាំងស្ទះ ឬក៏សេដ្ឋកិច្ច​ថម​ថយ​ខ្លាំង​ ដែល​រុញច្រានឱ្យប្រាក់ដុល្លារថយដែរ ហើយបណ្ដាវិនិយគិនធំៗ ឬធនាគារឯកជន​ធំៗ​​គេ​តែង​​តែមើល​ឃើញប្រទេសពីរហ្នឹង ប្រសិន​បើប្រទេសពីរហ្នឹង​មានបញ្ហាមិន​​ល្អនឹងគ្នា​ទំនុ​ក​ចិត្ត​​​និង​ការវិនិ​យោគគេនឹងដើរទៅតាមហ្នឹងហើយ»។

តម្លៃមាសបន្តកើនឡើងដល់ ៣៣៥០ ក្នុងមួយអោននៅទីផ្សារអន្តរជាតិ ឬស្មើ​នឹង ៤០៣៦ ដុល្លារក្នុងមួយតម្លឹងនៅកម្ពុជានៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម