Connect with us

សេដ្ឋកិច្ច

​ហាងឆេង​មាស​ធ្លាក់​ចុះ​ដល់​ត្រឹម ៥០៦០​ ដុល្លារ ​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាសបាន​បន្ត​ធ្លាក់​ចុះ​ដល់ ​៥០៦០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង​នៅ​ថ្ងៃ​ពុធ​នេះ ​នៅ​មុន​ពេល​ដែល​ ទិន្នន័យ​​អត្រា​អតិផរណា​របស់​អ្នក​ប្រើប្រាស់​អាមេរិក ​អាច​នឹង​ប៉ះពាល់​ដល់ក្ដីរំពឹងពីអត្រាការប្រាក់​នៅ​សហរដ្ឋ​អា​មេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មីថា ​តម្លៃមាស​បានធ្លាក់ចុះ​តាំងពីថ្ងៃសុក្រសប្ដាហ៍មុន​ ​ពាក់ព័ន្ធនឹង​កំណើន​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អា​មេរិក​​​មានការកើនឡើងខ្លាំង ​ធ្វើ​ឱ្យ​តម្លៃហាងឆេងមាស​មាន​ការ​ធ្លាក់​ចុះ​។​

​លោក ឡុង សំណាង ​យល់ឃើញថា​៖ «កត្តាទី១ ​ធ្វើ​ឱ្យ​ប្រាក់ដុល្លារល្អ ​កំណើនការងារល្អ​សេដ្ឋកិច្ច​នឹងល្អ​ ​រុញច្រាន​ឱ្យ​ហាងឆេងមាសល្អ​ទី២ ​​ពាក់ព័ន្ធនឹងប្រាក់ឈ្នួល​ក្នុងមួយម៉ោង​មាន​កំណើន​ ជំរុញ​ឱ្យ​ប្រាក់ដុល្លារឡើងថ្លៃ»។​

​លោក ឡុង សំណាង ​បន្ថែមថា ​តម្លៃ​មាស​នឹង​បន្ត​ធ្លាក់​ចុះ​ នៅ​ក្នុង​សប្ដាហ៍​នេះ​ ​ប៉ុន្តែ​អាច​នឹង​ងើប​ឡើង​បន្តិច​នៅ​ថ្ងៃសុក្រ​ចុង​សប្ដាហ៍​នេះ ដោយឡើងមិនច្រើនទេ ប្រមាណ ៣០% នៃតម្លៃ​ដែល​បាន​ធ្លាក់ចុះ៕

អត្ថបទ៖ ឡេង​ ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម