សេដ្ឋកិច្ច
តម្លៃមាសកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះច្រើនថ្ងៃជាប់ៗគ្នា
តម្លៃហាងឆេងមាសបានកើនឡើងមកវិញបន្តិចដល់ ៥០៣០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកការវាយប្រហារអ៊ីរ៉ង់ និងថា ការពិភាក្សាចំណុចចុងក្រោយជុំវិញកិច្ចព្រមព្រៀងសន្តិភាពត្រូវបានពង្រឹង។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃមាសបានធ្លាក់ចុះតាំងពីថ្ងៃសុក្រសប្ដាហ៍មុន ពាក់ព័ន្ធនឹងកំណើនការងារធ្វើនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ធ្វើឱ្យតម្លៃហាងឆេងមាសមានការធ្លាក់ចុះ។
លោក ឡុង សំណាង យល់ឃើញថា៖ «កត្តាទី១ ធ្វើឱ្យប្រាក់ដុល្លារល្អ កំណើនការងារល្អសេដ្ឋកិច្ចនឹងល្អ រុញច្រានឱ្យហាងឆេងមាសល្អទី២ ពាក់ព័ន្ធនឹងប្រាក់ឈ្នួលក្នុងមួយម៉ោងមានកំណើន ជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃ»។

លោក ឡុង សំណាង បន្ថែមថា តម្លៃមាសងើបឡើងបន្តិចនៅថ្ងៃសុក្រចុងសប្ដាហ៍នេះ ដោយឡើងប្រមាណ ៣០% នៃតម្លៃដែលបានធ្លាក់ចុះ។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃសុក្រនេះ តម្លៃមាសតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៥០៥ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


