Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេងមាស​ដាំក្បាល​ចុះ​ក្រោម ៥ ​ពាន់ដុល្លារ ​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​បាន​ដាំក្បាល​ចុះ​​ក្រោម​ ៥០០០ ​ដុល្លារ ​(៤៩៣០) ​ក្នុង​មួយ​តម្លឹង​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១១ មិថុនា ២០២៦នេះ ​ដោយសារតែរងសម្ពាធពីប្រាក់ដុល្លារ និងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា កម្លាំង​នៃ​ការធ្លាក់ចុះខ្លាំង អ្វីដែលកំពុងគាបសង្កត់ទៅលើតម្លៃហាងឆេងមាស​នៅពេលនេះ ​គឺគ្រប់​យ៉ាង​នៅ​សហរដ្ឋ​អាមេរិក​​គឺល្អព្រមតែម្ដង​ទី១ ​លុយដុល្លារអាមេរិកថ្លៃ ​ទី២ ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​អាមេរិក​ក៏បានប្រែប្រួល​មួយ​ចំនួន​ជាមួយធនាគារកណ្ដាល​ពាក់ព័ន្ធ​ជាមួយ​នឹង​សកម្ម​ភាព​មួយចំនួន​​ ដែល​មិន​មានប្រយោជន៍សម្រាប់គេ​។​

​លោក ឡុង សំណាង យល់ឃើញថា៖«ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងតែយ៉ាប់យឺន ​ប៉ុន្តែ​ក៏​មាន​គ្រួសារ​ណាមួយ​គេកំពុងតែ​រកលុយបានខ្លាំងមែនទែន ​គេកំពុងតែរីកចម្រើនខ្លាំងមែនទែន ខណៈ​សេដ្ឋកិច្ច​កំពុង​តែតានតឹង ​អញ្ចឹង​ប្រហែលជាសកម្មភាពហ្នឹង​គេធ្វើបានល្អខ្លាំងមែនទែន»។​

​បើតាមលោក ​ឡុង ​សំណាង ​តម្លៃមាស​អាចនឹងធ្លាក់ចុះទៀត ​ប្រសិនបើសហរដ្ឋអាមេរិក​នៅតែ​បន្ត​ដាក់សម្ពាធ ​ឬក៏ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ ហើយរឹតតែធ្លាក់ចុះទៀត​​បើអាមេរិក ​មិនបាន​ប្រឡូក​សង្គ្រាម​ដោយខ្លួន​ឯងទេ ​បែរជាប្រើ​គោលនយោបាយរបស់ខ្លួន​ពាក់ព័ន្ធនឹងសង្គ្រាម​ដោយ​ប្រើ​តែអ៊ីស្រាអែល​ក៏​បាន​ដែរ​ វាធ្វើឱ្យសេដ្ឋកិច្ចអាមេរិកអត់ថមថយខ្លាំងទេ​ អត់ចំណាយខ្លាំងទេ។

គិតត្រឹមម៉ោង ៩ ព្រឹកនេះ តម្លៃហាងឆេងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៤៩៩ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម