ជីវិតកម្សាន្ដ
ស្ត្រីចិនម្នាក់តែងខ្លួនជាតួអង្គក្នុងរឿង «ណាចា» ត្រូវបុរសជប៉ុនជេរប្រមាថ និងប្រើហិង្សា
ស្ត្រីជនជាតិចិនម្នាក់ដែលស្លៀកពាក់តាមគំរូតួអង្គ Lady Rocky នៅក្នុងខ្សែភាពយន្តគំនូរជីវចលដ៏ល្បីល្បាញ «Ne Zha 2 ឬ ណាចា វគ្គ២» បែរជាត្រូវបុរសជនជាតិជប៉ុនម្នាក់យល់ច្រឡំថា ជាតួអង្គជប៉ុន ទើបឈានដល់ជេរប្រមាថ និងវាយដំទៅលើរូបនាងយាងដំណំ។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីថ្ងៃទី ១២ខែមេសា ក្នុងពេលដែលស្ត្រីម្នាក់់ដែលមាននាមត្រកូល Chen បានស្លៀកពាក់ជាតួអង្គ Lady Rocky ឬជាភាសាចិនថា Shiji Niangniang នៅក្នុងរឿង «Ne Zha 2» ដែលជាភាពយន្តរកចំណូលបានជាង ១៥.៦ពាន់លានយន់ (២.១ ពាន់លានដុល្លារ) នៅ Box Office។
តួអង្គដែលស្រ្តីចិនរូបនោះស្លៀកពាក់តាម បានទាញចេញពីរឿងព្រេងបុរាណចិនដែលគេស្គាល់ថា ជាសិលាចារឹកមានអាយុ១ម៉ឺនឆ្នាំ ហើយដើមឡើយជាថ្មមួយប៉ុណ្ណោះ។ ដោយសារតែនាងជឿជាក់លើសម្រស់ ជារឿយៗនាងតែងតែសួរសំណួរទៅកាន់កញ្ចក់ទិព្វដែលនៅចំពោះមុខសឹងតែរាល់ថ្ងៃ។
ដោយឡែក ក្នុងពេលដែលស្រ្តីឈ្មោះ Chen ថតរូបយ៉ាងជក់ចិត្តជាមួយអ្នកទេសចរនៅទីលានសាធារណៈក្នុងស្រុក Taijiang ខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន ស្រាប់តែបុរសម្នាក់បានឈរទល់មុខនឹងនាង ហើយស្រែកជេរប្រមាថ និងចោទប្រកាន់នាងថា បានក្លែងបន្លំជាជនជាតិជប៉ុន។
ស្រ្តីដែលតែងខ្លួនជាតួអង្គបិសាចថ្ម បាននិយាយថា «បុរសនោះបានស្រែកដាក់ខ្ញុំភ្លាមៗ ដោយហៅខ្ញុំថាជាស្ត្រីជនជាតិជប៉ុន។ គាត់ថែមទាំងព្យាយាមស្ទុះមកវាយខ្ញុំ ដោយគ្មានហេតុផលអ្វីទាំងអស់។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងអស់សង្ឃឹម។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ! ប្រសិនបើគ្មាននរណាម្នាក់រារាំងគាត់ទេ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ គាត់ប្រហែលជាបានវាយខ្ញុំរហូតដល់ស្លាប់មិនខាន»។
កំឡុងពេលនោះ ទោះបីជានាងព្យាយាមម្តងហើយម្តងទៀតដើម្បីបញ្ជាក់ឲ្យច្បាស់ថា នាងកំពុងបង្ហាញតួអង្គពីខ្សែភាពយន្តគំនូរជីវចលចិន Ne Zha 2 មិនមែនជាតួជប៉ុនក៏ដោយ ក៏បុរសនោះនៅតែខឹង ហើយថែមទាំងព្យាយាមវាយនាងម្ដងហើយម្ដងទៀត។ ដោយមិនបង្អង់យូរ គ្រួសាររបស់ Chen បានរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិស ហើយកំពុងអំពាវនាវឲ្យសាក្សីដែលឃើញផ្ទាល់ភ្នែកផ្តល់ភស្តុតាងរូបថត ឬវីដេអូប្រគល់ឲ្យប៉ូលិស។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីឧប្បត្តិហេតុនេះកើតឡើងភ្លាមៗ ក្រុមអ្នកលេងអីនធើណេតជាច្រើនផ្ទុះការពិភាក្សាយ៉ាងក្តៅគគុកលើអ៊ីនធឺណិត។ អ្នកសង្កេតការណ៍ម្នាក់បាននិយាយថា ទោះបីជានាងស្លៀកគីម៉ូណូជប៉ុនក៏ដោយ មនុស្សនោះក៏គ្មានសិទ្ធប្រមាថ ឬវាយនាងដែរ។ អ្នកផ្សេងបានចូលរួមបញ្ចេញមតិដែរថា ទោះបុរសនោះមិនស្គាល់ Ne Zha ឬតួង្គ Shiji Niangniang ក៏ដោយ ក៏គេនៅតែអាចទទួលស្គាល់ថានេះគឺជារចនាប័ទ្ម Hanfu របស់ចិន មិនមែនជាគីម៉ូណូរបសជប៉ុននោះទេ។
លើសពីនេះ អ្នកបញ្ចេញមតិផ្សេងទៀតបាននិយាយស្របគ្នាដែរថា មនុស្សមួយចំនួនគ្រាន់តែចង់ប្រព្រឹត្តអំពើខុសច្បាប់ក្រោមរូបភាពស្នេហាជាតិ។ ពួកគេមិនដឹងពីប្រវត្តិសាស្ត្រ ឬវប្បធម៌ ប៉ុន្តែមានសិទ្ធិរិះគន់ការស្លៀកពាក់របស់អ្នកដទៃ។ ពួកគេគួរតែមើលកញ្ចក់ជាមុនសិន។
យ៉ាងណា ឧបទ្ទវហេតុនេះក៏បានរំឮកដល់ការប្រឈមមុខគ្នានៅក្នុងប្រទេសចិន ដែលពេលខ្លះបុគ្គលស្លៀកសម្លៀកបំពាក់បែបជប៉ុនប្រឈមនឹងការបៀតបៀនពាក្យសម្ដី។ រម្លឹកកាលពីខែធ្នូឆ្នាំមុន នារីវ័យក្មេងម្នាក់ស្លៀកឈុតគីម៉ូណូ នៅឯសួនរុក្ខសាស្ត្រ Nanjing ក្នុងទីក្រុង Nanjing ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ដែលជាទីក្រុងដ៏ល្បីសម្រាប់ការសម្លាប់រង្គាល Nanjing ដែលជនស៊ីវិលចិនត្រូវបានសម្លាប់ដោយកងទ័ពអធិរាជជប៉ុន។ នាងត្រូវបានស្ត្រីចំណាស់ម្នាក់ស្តីបន្ទោសថា នាងមិនដេលចូលសាលា និងបញ្ជាឲ្យរូបនាងដោះឈុតគីម៉ូណូចេញថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភោជនីយដ្ឋានមួយនៅសៀងហៃ ច្នៃម្ហូបនិងបង្អែម ចេញពីលាមកដំរី

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី