ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ អ៊ុយក្រែនត្រៀមជំនួបផ្ទាល់ជាមួយរុស្ស៊ី តែក្រោយមានបទឈប់បាញ់ពេញលេញសិន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ប៉ុន្តែបន្ទាប់ពីបទឈប់បាញ់ពេញលេញត្រូវបានអនុវត្តជាមុនសិន។

វាគឺជាការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងជំហររបស់ក្រុងកៀវ ព្រោះកន្លងមកអ៊ុយក្រែនធ្លាប់បានបដិសេធការចរចាផ្ទាល់ជាមួយក្រុងមូស្គូ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២។
នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅទីក្រុងកៀវកាលពីថ្ងៃទី២២ខែមេសា លោក ហ្សេលេនស្គី បាននិយាយថា៖ «ប្រសិនបើរុស្ស៊ីត្រៀមខ្លួនសម្រាប់បទឈប់បាញ់ពេញលេញមួយ បន្ទាប់មកបទឈប់បាញ់ពេញលេញត្រូវបានបង្កើតឡើង យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាមួយពួកគេ»។
ការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែន ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានសម្តែងការបើកចំហចំពោះការសន្ទនាដោយផ្ទាល់ជាមួយក្រុងកៀវ ទោះបីជាមិនមានផែនការជាក់ស្តែងណាមួយត្រូវបានធ្វើឡើងក៏ដោយ។ យ៉ាងណាមិញ វិមានក្រឹមឡាំង មិនបានយល់ព្រមចំពោះសំណើរបស់អ៊ុយក្រែន ក្នុងការបន្តបទឈប់បាញ់បុណ្យ Easter នាពេលថ្មីៗនេះទេ ហើយអ៊ុយក្រែនអះអាងថា ការបន្តការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអំឡុងពេលបទឈប់បាញ់នោះបង្ហាញថា វាមិនមែនជាបទឈប់បាញ់ពិតប្រាកដនោះឡើយ។
កាលពីថ្ងៃទី២១ខែមេសា លោក ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែននឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកនៅទីក្រុងឡុងដ៍នាថ្ងៃពុធសប្ដាហ៍នេះ។ លោកបញ្ជាក់ថា ការពិភាក្សានេះមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងបង្កើតសន្តិភាពយូរអង្វែង។
យ៉ាងណាមិញ យោងតាមប្រភពពីសារព័ត៌មាន Financial Times មន្ត្រីកំពូលអាមេរិក២រូបគឺ រដ្ឋមន្ត្រីការបរទេស Marco Rubio និងប្រេសិតលោក ដូណាល់ ត្រាំ គឺលោក Steve Witkoff នឹងដកខ្លួន ដោយមិនធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីចូលរួមក្នុងកិច្ចចរចាសន្តិភាពរបស់អ៊ុយក្រែនទេ។ ទោះបែបនេះ សហរដ្ឋអាមេរិក បានចាត់តាំងលោក Keith Kellogg ដែលជាប្រេសិតម្នាក់ទៀតរបស់លោកត្រាំ មានតួនាទីចរចាដោយផ្ទាល់ជាមួយទីក្រុងកៀវ ឲ្យទៅចូលរួមក្នុងកិច្ចប្រជុំនោះជំនួសវិញ៕
ដោយ៖ ឈាង
ចុចអាន៖ ពូទីន ប្រកាសបើកចិត្ត ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


