Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រកាសបើកចិត្ត ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម

បានផុស

នៅ

ថ្លែងប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា លោកបើកចិត្តជានិច្ចចំពោះការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនេះកើតឡើងបន្ទាប់ពីបទឈប់បាញ់ពិធីបុណ្យ Easter រយៈពេល៣០ម៉ោង ដែលលោកពូទីន ប្រកាសជាឯកតោភាគី បានផុតកំណត់ហើយកងទ័ពរុស្ស៊ី បើកការវាយប្រហារចាស់ដៃលើអ៊ុយក្រែន។ 

ទោះបែបនេះ តែលោកនិយាយថា ទីក្រុងមូស្គូបើកចិត្តជានិច្ចចំពោះរាល់គំនិតផ្តួចផ្តើមសន្តិភាព ហើយរំពឹងថា ទីក្រុងកៀវឯណោះ ក៏បើកចិត្តដូចគ្នាដែរ។

យ៉ាងណា លោកពូទីនក៏ព្រមានដែរថា ទីក្រុងមូស្គូ នឹងនៅតែកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រោះកងទ័ពអ៊ុយក្រែននិងបរទេស បានប្រើទីតាំងទាំងនេះជាកន្លែងលាក់ខ្លួន និងធ្វើជាខែល ហើយយកទីតាំងទាំងនោះដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

លោកអះអាងថា «រុស្ស៊ីនឹងនៅតែបន្តកំណត់គោលដៅលើកងទ័ពអ៊ុយក្រែននិងបរទេស ដោយមិនគិតពីថាតើពួកគេស្ថិតនៅទីតាំងស៊ីវិលឬយ៉ាងណានោះទេ។ យើងបានសិក្សាយ៉ាងហ្មត់ចត់មុននឹងបើកការវាយប្រហារព្រោះទីក្រុងកៀវ បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលម្តងហើយម្តងទៀតសម្រាប់តម្រូវការយោធា»។

ស្របពេលនឹងការលើកឡើងរបស់លោកពូទីននេះ ងាកទៅប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គីឯណោះវិញ បានបញ្ជាក់ថា ទីក្រុងកៀវ នឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដើម្បីជួបជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត នៅថ្ងៃពុធ ដើម្បីពិភាក្សារកវិធី បញ្ចប់សង្រ្គាមដែលអូសបន្លាយជាងបីឆ្នាំ។

ជំនួបលើកនេះ ត្រូវគេដឹងថា ជាកិច្ចប្រជុំបន្តពីជំនួបកំពូលលើកមុននៅទីក្រុងប៉ារីសនៃប្រទេសបារាំងកាលពីសប្តាហ៍មុន ដែលក្នុងអំឡុងពេលនោះ សហរដ្ឋអាមេរិកនិងអឺរ៉ុប ក៏ពិភាក្សាគ្នាលើវិធីពន្លត់ភ្លើងសង្គ្រាមនេះផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ រកឃើញអ្នកមានសំណាងទៀតហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ចរាចរណ៍៧ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានជាតិ២៣ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម