ជីវិតកម្សាន្ដ
លោក លៀក លីដា លើកឡើងថា ក្នុងវិស័យផលិតភាពយន្ត “ការចាប់យកឱកាស ផ្ទុយពីឆ្លៀតឱកាស”
ខណ:ដែលថ្មីៗនេះផ្ទុះការវែកញែកពាក់ព័ន្ធការបែកធ្លាយដំណឹងនៃការផលិតរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គថ្មីដែលពុំមែនផលិតកម្ម LD នោះ លោក លៀក លីដា ផលិតករភាពយន្តនិងជាថៅកែផលិតកម្មផ្ទាល់ បានបញ្ចេញប្រតិកម្មដោយចាត់ទុកថា ការចាប់យកឱកាសក្នុងការផលិតកុនគឺជារឿងត្រឹមត្រូវ ប៉ុន្តែបើឆ្លៀតឱកាសគឺជារឿងថោកទាបបំផុត។

ស្របពេលដែលលេចឮដំណឹងថាមានផលិតកម្មមួយ គ្រោងផលិតបន្តពីសាច់រឿងដែល LD ផលិតគឺរឿង «ភ្លើងឆេះក្លឹបក្រោមដី» លោក លៀក លីដា ក្នុងនាមជាម្ចាស់ផលិតកម្មដែលផលិតស្នាដៃរឿងនេះឡើង បានបង្ហាញប្រតិកម្មមិនពេញចិត្ត និងបានចាត់ទុកទង្វើបែបនោះថាជាការឆ្លៀតឱកាស។ លោកថា “ចាប់យកឱកាសគឺជារឿងដែលត្រឹមត្រូវ តែបើឆ្លៀតឱកាសគឺជារឿងដែលថោកទាប”។

គួររំលឹកថា ភ្លើងឆេះក្លឹបក្រោមដី ជាសាច់រឿងដកស្រង់ពីសោកនាដកម្មពិតមួយ នៃហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែង កាលអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។ បើតាមការស៊ើបអង្កេតរបស់ប៉ូលីសត្រូវបានឱ្យដឹងថា មូលហេតុគឺដោយសារតែផ្ទុះចរន្តអគ្គសនី ប៉ុន្តែបើតាមជំនឿ គេជឿថា មានព្រាយដ៏កាចសាហាវមួយបានធ្វើរឿងនេះឡើង គោលបំណងចង់យកជីវិតអ្នកចម្រៀងប្រុសម្នាក់។
ជុំវិញរឿងរ៉ាវនៃការផលិតភាពយន្តដកស្រង់ពីហេតុការណ៍ពិតនេះ លោក លៀក លីដា បានឱ្យដឹងថា គឺចាប់ផ្ដើមផលិតឡើងដោយមានការយលព្រមរបស់គ្រួសារនៃសព ហើយត្រូវបានសិក្សានិងយកចិត្តទុកដាក់អស់រយៈពេលជិតមួយឆ្នាំ ដើម្បីផលិត ខណៈរឿងនេះទទួលបានការគាំទ្រខ្លាំង ក្លាយជាកំណត់ត្រាថ្មីនៃភាពយន្តដ៏មានប្រជាប្រិយភាពរបស់ LD ៕ អត្ថបទ៖ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


