ព័ត៌មានអន្ដរជាតិ
Modi ប្តេជ្ញាតាមចាប់អ្នកវាយប្រហារនៅកាស្មៀរដល់ជើងមេឃ និងចោទប្រកាន់ប៉ាគីស្ថាន
នាយករដ្ឋមន្ត្រីឥណ្ឌាប្តេជ្ញាតាមចាប់អ្នកវាយប្រហារនៅតំបន់កាស្មៀរដែលបានបាញ់សម្លាប់អ្នកទេសចរយ៉ាងសាហាវ រហូតដល់ជើងមេឃ និងចោទប្រកាន់ប៉ាគីស្ថានថា គាំទ្រការវាយប្រហារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ខែមេសានេះ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយនៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកក្នុងអំឡុងទស្សនកិច្ចនៅរដ្ឋ Bihar ចាប់តាំងពីការវាយប្រហារនៅក្នុងតំបន់ហិម៉ាឡៃថា៖«ខ្ញុំនិយាយទៅកាន់ពិភពលោកទាំងមូលថា ឥណ្ឌានឹងកំណត់អត្តសញ្ញាណ តាមដាន និងដាក់ទណ្ឌកម្មរាល់ភេរវករ និងអ្នកគាំទ្រពួកគេ។ យើងនឹងដេញតាមពួកគេរហូតដល់ចុងផែនដី ។ លោកក៏បានចោទប្រកាន់ប៉ាគីស្ថានថាគាំទ្រ «អំពើភេរវកម្មឆ្លងដែន»ផងដែរ។
លោក Modi ក៏បាននិយាយដែរថា៖«ខ្ញុំនិយាយយ៉ាងច្បាស់លាស់ថា អ្នកណាដែលបានធ្វើការវាយប្រហារនេះ នឹងត្រូវតបស្នងលើសពីការគិតរបស់ពួកគេ»។ លោកបន្ថែមថា «មិនថាដីតូចប៉ុណ្ណាដែលមានភេរវករទាំងនេះ ពេលនេះវាជាពេលវេលាដើម្បីកម្ទេចពួកវាទៅជាធូលី។ ប្រជាជនឥណ្ឌា ១.៤ ពាន់លាននាក់នឹងបំបែកឆ្អឹងខ្នងភេរវករទាំងនេះ»។
ជាមួយគ្នានេះលោក Modi ក៏បានដឹកនាំការស្មឹងស្មាធិ៍រយៈពេលពីរនាទីឧទ្ទិសទៅដល់អ្នកដែលត្រូវបានសម្លាប់ ដែលក្នុងនោះមានម្នាក់ជាជនជាតិឥណ្ឌា។

គួររម្លឹកថា កាលពីថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥ ខ្មាន់កាំភ្លើងបានបើកការវាយឆ្មក់ បាញ់ប្រហារយ៉ាងរន្ធត់ទៅលើទេសចរដែលនាំគ្នាទៅលេងក្រុង Pahalgam នៃតំបន់កាស្មៀរខាងគ្រប់គ្រងដោយប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់ចំនួន២៦នាក់។
ដ្បិតមិនទាន់មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវ ប៉ុន្តែប៉ូលិសឥណ្ឌាហ៊ានអះអាថា ខ្មាន់កាំភ្លើងមានគ្នា៣នាក់ ជាសមាជិកនៃក្រុមសកម្មប្រយុទ្ធ Lashkar-e-Taiba (LeT) ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។ប៉ូលិសឥណ្ឌាបានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួនពីរលានរូពី (២៣៥០០ដុល្លារអាមេរិក) សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនចំណាប់ខ្មាំងម្នាក់ៗទៀតផង។
ឆ្លើយតបទៅនឹងការវាយប្រហារកងទ័ពឥណ្ឌាបានបើកប្រតិបត្តិការតាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងទូលំទូលាយដោយមនុស្សមួយចំនួនធំត្រូវបានឃុំខ្លួននៅក្នុងប្រតិបត្តិការនេះ និងទាហានម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការប៉ះទង្គិចជាមួយខ្មាន់កាំភ្លើងនៅ Basantgarh ក្នុង តំបន់កាស្មៀរ ។
គួរបញ្ជាក់ថាពួកក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាចាប់តាំងពីឆ្នាំ១៩៨៩ មកម្លេះដោយទាមទារឯករាជ្យ ឬការរួមបញ្ចូលគ្នាជាមួយប៉ាគីស្ថាន។
កាលពីឆ្នាំ២០១៩ ក៏មានការវាយប្រហារសម្លាប់ទាហានឥណ្ឌាចំនួន ៤១ នាក់នៅតំបន់កាស្មៀរ និងបានបង្កឱ្យមានការវាយប្រហារតាមអាកាសរបស់ឥណ្ឌានៅខាងក្នុងប៉ាគីស្ថាន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


