Connect with us

ព័ត៌មានជាតិ

កម្ពុជា រៀបចំសេចក្តីព្រាងរបាយការណ៍ ត្រៀមបើកឱ្យដំណើរការកម្មវិធីស្មុំកូនឡើងវិញ

បានផុស

នៅ

តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី ២៨ ​ខែមេសានេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង
របាយការណ៍វាយតម្លៃអំពីសមត្ថភាព និងដំណើរការនៃការអនុវត្កម្មវិធីតស្មុំកូននៅកម្ពុជា ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់ត្រៀមបើកឱ្យដំណើរការកម្មវិធីស្មុំកូនអន្តរប្រទេសឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងមានការចូលរួមពី តំណាងក្រសួង និងមន្ទីរ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល គណៈមេធាវី ប្រធានមណ្ឌល និងអង្គការដៃគូ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីអង្គការយូនីសេហ្វ ក្នុងគោលបំណងដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃអំពីសមត្ថភាព និងដំណើរការនៃអនុវត្តស្មុំកូននៅកម្ពុជា។


ការសិក្សាវាយតម្លៃនេះនឹងកំណត់បាននូវព័ត៌មានសំខាន់ៗ ដើម្បីរៀបចំផែនការសកម្មភាពពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តការងារស្មុំកូន លើកកម្ពស់ការអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងស្មុំកូនឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។ ការសិក្សាវាយតម្លៃនេះត្រូវបានធ្វើឡើងឆ្លើយតបទៅនឹងបរិបទដែលកម្ពុជាជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ការកែសម្រួលឡើងវិញនូវគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ការបើកឱ្យដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ ខណៈពេលស្មុំកូនក្នុងប្រទេស មានវឌ្ឍនភាពថ្មីៗគួរឱ្យកត់សម្គាល់។


សូមជម្រាបថា កម្ពុជាបានបង្កើតច្បាប់ ស្តីពីការស្មុំកូនអន្តរប្រទេស ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ ២០០៩ ជាមួយនឹងដាក់ចេញវិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់អំពើគាបសង្កត់ ពេស្យាចារលើកុមារ ការជួញដូរ និងកិច្ចការពារសិទ្ធិកុមារ។ ក្រោយមក កម្ពុជាបានសម្រេចផ្អាកការស្មុំកូនអន្តរប្រទេស​ចាប់ពីឆ្នាំ ២០១១ មក ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ឱ្យស្រប់តាមស្តង់ដាជាតិ និងអន្តរជាតិ ធានាថាការងារស្មុំកូនអន្តរប្រទេស ប្រព្រឹត្តទៅដើម្បីឧត្តមប្រយយោជន៍របស់កុមារ ការពារសិទ្ធិកុមារស្វែងរកគ្រួសារអចិន្រ្តៃយ៍ និងបង្ការមិនឱ្យមានការធ្វើអាជីវកម្មលើកុមារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម