កីឡា
ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះ ណាហ្គាវើលដ៍ យប់នេះដើម្បីក្លាយជាជើងឯកលីគតែម្តង
ព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុម ណាហ្គាវើលដ៍ វេលាម៉ោង៦ល្ងាចថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ សម្រាប់ការប្រកួតសប្តាហ៍ទី៣១ ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥។

ប្រសិនបើទទួលបានជ័យជម្នះយប់នេះ ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាជើងឯកលីគកំពូលកម្ពុជាតែម្តង ដោយសារពួកគេមាន៧០ពិន្ទុ នាំមុខ៧ពិន្ទុ ភ្នំពេញក្រោន ដែលជាគូប្រជែងចំណាត់ថ្នាក់លេខ២នោះមាន៦៣ពិន្ទុ។ ស្របពេលការប្រកួតនៅសល់តែ២លើកទៀតប៉ុណ្ណោះដោយមិនគិតការប្រកួតយប់នេះ ដូច្នេះប្រសិនបើទទួលបាន៣ពិន្ទុយប់នេះគឺវ៉ាដាច់ភ្នំពេញក្រោន បើទោះបីជាការប្រកួត២លើកចុងក្រោយចាញ់ ហើយភ្នំពេញក្រោនឈ្នះទាំង៣លើកចុងក្រោយក៏ដោយ។

បន្ទាប់ពីប៉ះ ណាហ្គាវើលដ៍ យប់នេះនៅកីឡដ្ឋានខេត្តស្វាយរៀង ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះ វិសាខា នៅថ្ងៃទី៣ ខែឧសភា នៅកីឡដ្ឋានព្រីនស៍ និងចុងក្រោយប៉ះ ភ្នំពេញក្រោន នៅថ្ងៃទី១៨ ខែឧសភា នៅកីឡដ្ឋានខេត្តស្វាយរៀង។

តារាងពិន្ទុគិតត្រឹមសប្តាហ៍ទី២៩
- ព្រះខ័នរាជស្វាយរៀង មាន៧០ពិន្ទុ
- ភ្នំពេញក្រោន មាន៦៣ពិន្ទុ
- វិសាខា មាន៥៩ពិន្ទុ
- ណាហ្គាវើលដ៍ មាន៤៣ពិន្ទុ
- អង្គរថាយហ្គឺរ មាន៤០ពិន្ទុ
- បឹងកេត មាន៣៧ពិន្ទុ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


