ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន និងសមភាគីឥណ្ឌូណេស៊ី ផ្ដើមគំនិតចង់ឱ្យបង្កើតកិច្ចប្រជុំកំពូលព្រឹទ្ធសភាអាស៊ាន
ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដើមគំនិតចង់ឱ្យមានការបង្កើតឡើងនូវវេទិកានៃកិច្ចប្រជុំកំពូលសម្រាប់ស្ថាប័នព្រឹទ្ធសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ហើយសមភាគីឥណ្ឌូណេស៊ី ក៏បានប្រកាសគាំទ្រចំពោះគំនិតរបស់សម្ដេចតេជោ ដើម្បីលើកកម្ពស់តួនាទីរបស់ព្រឹទ្ធសភាក្នុងការដោះស្រាយបញ្ហាក្នុងតំបន់។

គំនិតផ្ដួចផ្ដើមថ្មីនេះ ត្រូវបានលើកឡើងក្នុងជំនួបការងាររវាងសម្ដេចតេជោ ហ៊ុន សែន និងលោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី នារដ្ឋធានីហ្សាការតា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ បើតាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធារិទ្ធ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន និងស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន បានលើកឡើងនូវគំនិតរួមមួយដូចគ្នា ដែលជាគំនិតថ្មី គឺការបង្កើតឱ្យមានវេទិកាប្រជុំកំពូលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ាន។

ការបង្កើតឱ្យវេទិកាព្រឹទ្ធសភាអាស៊ាន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បញ្ជាក់ថា វាជាការចាំបាច់ណាស់ដែលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ានដើរតួនាទីសំខាន់បន្ថែមទៀតក្នុងការពង្រឹងនូវទំនាក់ទំនងមិត្តភាព ក៏ដូចជាការដោះស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន។ សម្ដេចតេជោ ក៏បានលើកឡើងពីតួនាទីរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាតួអង្គដ៏សំខាន់ ព្រោះថា លេខាធិការដ្ឋានអាស៊ាន គឺមានទីតាំងក្នុងប្រទេសនេះស្រាប់។ ដូច្នេះ អាចបង្កើតនូវគំនិតមួយនេះ ដើម្បីឱ្យមានការគាំទ្រ ហើយរៀបចំនូវវេទិកានេះឡើង។

ឆ្លើយតបនឹងទស្សនទានរបស់សម្ដេចតេជោ លោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ីគាំទ្រ បានបង្ហាញការគាំទ្រ១០០% ចំពោះការបង្កើតឱ្យមានវេទិកាកិច្ចប្រជុំកំពូលព្រឹទ្ធសភាក្នុងតំបន់អាស៊ាននេះ ដោយលោក បានរំលេចថា វេទិកាកិច្ចប្រជុំកំពូលព្រឹទ្ធសភាអាស៊ាននេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនៅក្នុងតំបន់ ក៏ដូចជាការបង្ហាញនូវតួនាទីរបស់ព្រឹទ្ធសភាបន្ថែមទៀតក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់ឱ្យបានកាន់តែល្អប្រសើរគ្រប់ផ្នែក។
ជាការចាប់អារម្មណ៍ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន លោកប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី ក៏បានសន្យាថា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗខាងមុខ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


