ចរាចរណ៍
រថយន្ត Ford បន្ថយល្បឿនគេចពីកង់បីក្រឡាប់លើថ្នល់ ត្រូវរថយន្តសាំងយ៉ុងបុកពីក្រោយរុញផ្ទប់បង្គោលបំភ្លឺផ្លូវ
រថយន្ត Ford ១ គ្រឿង បើកបន្ថយល្បឿនគេចពីកង់បី ១ គ្រឿង ដែលក្រឡាប់លើថ្នល់ ក៏ត្រូវរថយន្តសាំងយ៉ុងដឹកទំនិញ ១ គ្រឿងទៀត មកពីក្រោយ បុកពេញទំហឹង រុញផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ហើយរថយន្តទាំង ២ រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ១៥ នាទីទៀបភ្លឺ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៦ ទល់មុខក្រុមហ៊ុនលក់រថយន្ត BYD សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីស្ត្រីម្នាក់ដែលរួមដំណើរក្នុងរថយន្ត Ford បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ និងក្មួយប្រុស បានដឹកផ្សិតជាច្រើនកញ្ច្រែងដាក់រថយន្ត FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-1364 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៦ គោលបំណងទៅលក់នៅផ្សារដើមគរ។

លុះមកដល់ចំណុចកើតហេតុ រថយន្តរបស់គាត់ បានបន្ថយល្បឿន បម្រុងបើកវាងគេច ព្រោះមានគ្រោះថ្នាក់ក្រឡាប់កង់បីឥណ្ឌានៅលើថ្នល់ ភ្លាមៗ ស្រាប់តែមានរថយន្ត ១ គ្រឿង មិនបន្ថយល្បឿន បានបុករថយន្តរបស់គាត់ពីក្រោយពេញទំហឹង បណ្ដាលឲ្យរេចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ។

ដោយឡែកអ្នកឃើញហេតុការណ៍បានឲ្យដឹងដែរថា រថយន្តសាំងយ៉ុងខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 2T-2353 បានដឹកបន្លែ បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ក៏បានបុករថយន្ត FORD ពីក្រោយពេញទំហឹង រួចបន្តបើករត់គេចខ្លួន ប្រមាណជាង ១០០ ម៉ែត្រ ក៏ស្រាប់តែរេចង្កូតបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្ដង។ បន្ទាប់មក តៃកុងរថយន្តបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកណ្តាលសួនច្បារពុះចែកទ្រូងផ្លូវ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង និងយករថយន្តទាំង ២ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


