Connect with us

ចរាចរណ៍

បើករ៉ឺម៉កជ្រុលបុករថយន្តដឹកដីចតកៀនផ្លូវ ស្លាប់-របួសធ្ងន់ ០២ នាក់

បានផុស

នៅ

យុវជន ០២ នាក់ សង្ស័យ​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទំនិញ​លឿន​ពេក រេ​ចង្កូត​បុក​រថយន្ត​ដឹក​ដី​ដែល​ចត​នៅ​កៀន​ផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ កៀប​ជាប់​រថយន្ត និង ម្នាក់ទៀត​រង​របួស​ធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០២ រសៀល ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ ២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ យុវជន ០២ នាក់ បាន​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទំនិញ ពាក់​ស្លាក​លេខ 1FS-6683 តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ល្បឿន​លឿន ខណៈ​ដឹក​ទំនិញ​មាន​ទម្ងន់​រាង​គួរសម ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី ០១ គ្រឿង មិន​មាន​ស្លាក​លេខ ដែល​ចត​នៅ​កៀន​ផ្លូវ បណ្ដាល​ឲ្យ​យុវជន​ជា​អ្នក​បើក​ម៉ូតូ​រ៉ឺម៉ក​កៀប​ជាប់​ពីក្រោយ​រថយន្ត​ដឹក​ដី​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ។ ចំណែក​ឯ​យុវជន​ម្នាក់ទៀត​ជា​អ្នក​រួម​ដំណើរ រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ដល់ រួច​បន្ត​រាយការណ៍​ជូន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក យក​រថយន្ត និង​ម៉ូតូ​រ៉ឺម៉ក​ខាង​លើ ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ។ ចំណែក​ឯ​សព ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ក្រសួងពាណិជ្ជកម្មថៃ ដាក់ចេញវិធានការជំរុញការនាំចេញរបស់ប្រទេស

កវីនិពន្ធ នូ ហាច
ជីវិតកម្សាន្ដ២ នាទីutes មុន

ទាយាទគ្រប់គ្រងមរតកស្នាដៃ កវីនិពន្ធ នូ ហាច នឹងប្រគល់វណ្ណកម្មស្នាដៃឪពុក ដល់សមាគមអ្នកនិពន្ធខ្មែរ បោះពុម្ពផ្សាយឡើងវិញ

ព័ត៌មានជាតិ៤ នាទីutes មុន

សភាទីម័រថាមិនអាច​រក​ពាក្យអ្វី​មក​ព័ណ៌​នា​ពីអារម្មណ៍ដែលពួកគេ​ទទួលបានពីកម្ពុជាទេ

ព័ត៌មានជាតិ៧ នាទីutes មុន

ថៅកែ ឬ ម្ចាស់សហគ្រាស ត្រូវមានកាតព្វកិច្ចចុះបញ្ជីបុគ្គលិក កម្មករ និងបង់ភាគទានជាមួយ ប.ស.ស

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ

Sokha Hotels

ព័ត៌មានពេញនិយម