Connect with us

ព័ត៌មានជាតិ

សាវម៉ាវភ្នំវល្លិ៍ឆ្នាំនេះ ផ្លែធំស្មើល្អ តែទិន្នផលអាចធ្លាក់ចុះជាងឆ្នាំមុន

បានផុស

នៅ

លោក ឡៅ មួយសេង ជាម្ចាស់ចម្ការសាវម៉ាវនៅតំបន់ភ្នំវល្លិ៍ ស្រុកដំណាក់ចង្អើរ ខេត្តកែប បានបញ្ជាក់ថា ដោយសារឆ្នាំមុនមានរលកកម្តៅខ្ពស់ ធ្វើឲ្យចម្ការសាវម៉ាវនៅតំបន់ភ្នំវល្លិ៍មិនសូវល្អ ទើបនៅឆ្នាំនេះសាវម៉ាវយូរចេញផ្កា ហើយផ្កាតិច ប៉ុន្តែផ្លែធំស្មើល្អ។ បើតាមការប៉ាន់ស្មាន ទិន្នផលសាវម៉ាវឆ្នាំនេះអាចតិចជាងឆ្នាំមុន ខណៈតម្លៃទីផ្សារកំពុងឡើងខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡៅ មួយសេង ជាម្ចាស់ចម្ការសាវម៉ាវនៅតំបន់ភ្នំវល្លិ៍ បានប្រាប់ឱ្យដឹងថា ជាទូទៅសាវម៉ាវត្រូវចាប់ផ្តើមទុំនៅខែមេសា ឬដើមខែឧសភា ប៉ុន្តែដោយសារកត្តាអាកាសធាតុឆ្នាំនេះ សាវម៉ាវភ្នំវល្លិ៍មានការយឺតយ៉ាវក្នុងការចេញផ្កា និងប្រមូលផល ត្រូវរង់ចាំយ៉ាងហោចដល់ចុងខែឧសភា ទើបអាចប្រមូលផលបានជាបណ្តើរៗ។ ម្ចាស់ចម្ការរូបនោះបានធ្វើការប៉ាន់ស្មានថា ទិន្នផលសាវម៉ាវឆ្នាំនេះ អាចតិចជាងឆ្នាំមុន ប៉ុន្តែផ្លែធំស្មើល្អ ខណៈតម្លៃទីផ្សារបច្ចុប្បន្នកំពុងឡើងខ្ពស់។

បើតាមការបញ្ជាក់របស់ម្ចាស់ចម្ការ ដីនៅតំបន់ភ្នំវល្លិ៍អនុគ្រោះ និងអំណោយផលបំផុតដល់ដំណាំហូបផ្លែគ្រប់ប្រភេទ គឺដំណាំដុះបានល្អ មានទិន្នផលខ្ពស់ ពិសេសមានគុណភាព និងរសជាតិល្អផ្តាច់គេ ទាំងម្រេច ទុរេន សាវម៉ាវ ត្របែក ម្ឃុត ចេក ស្វាយជាដើម៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម