សេដ្ឋកិច្ច
ឆ្នាំនេះ កសិករនៅខេត្តកំពង់ចាមម្នាក់ ប្រមូលផលសាវម៉ាវជាង១០តោន
ស្របពេលដែលរដូវនៃដាំណាំផ្លែឈើចំរុះកំពុងតែប្រមូផល និងដាក់លក់លើទីផ្សារ កសិករដាំសាវម៉ាវនៅខេត្តកំពង់ចាមម្នាក់ អាចប្រមូលផលបានជាង១០តោន ខណៈតម្លៃលក់ចេញនៅលើទីផ្សារបានចន្លោះពី ៣៥០០រៀល ទៅ ៤០០០រៀល ក្នុងមួយគីឡូក្រាម។

កញ្ញា ប៉ូ លាងមុយ អាយុ២៥ឆ្នាំ ជាកូនម្ចាស់ចម្ការសាវម៉ាវស្រែវាល ស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រាប់ កម្ពុជាថ្មី ថា រដូវកាលប្រមូលផលសាវម៉ាវនៅឆ្នាំនេះ ចម្ការរបស់កញ្ញា អាចប្រមូលផលបានជាង១០តោន នៃចំនួនសាវម៉ាវប្រមាណ២០០ដើម។

កញ្ញា បានឱ្យដឹងថា ចំពោះតម្លៃសាវម៉ាវវិញ លក់ចេញទៅឱ្យឈ្មួញបានក្នុងតម្លៃ ៣៥០០រៀល ទៅ ៤០០០រៀល ក្នុងមួយគីឡូក្រាម។


កូនម្ចាស់ចម្ការូបនេះ បញ្ជាក់ថា៖ «សម្រាប់ទីផ្សារវិញ សាវម៉ាវចម្ការកញ្ញា អាចលក់ចេញទៅកាន់បណ្ដាខេត្ត និងក្រុងមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ និងខេត្តសៀមរាប ពិសេសគឺខេត្តដែលជាប់ផ្លូវជាតិលេខ៦ ភាគច្រើនតំបន់ទាំងអស់នេះ សម្បូរឈ្មួញកណ្ដាលមកទិញសាវម៉ាវពីចម្ការកញ្ញាទៅលក់បន្ត»។


ទោះជាយ៉ាងណា កញ្ញា ប៉ូ លាងមុយ បានឱ្យដឹងថា សម្រាប់ឆ្នាំនេះដដែល សាវម៉ាវពិបាកក្នុងការរកទីផ្សារបន្ដិច ខណៈសម្បូរទៅដោយផ្លែឈើចម្រុះគ្នាច្រើន ដូចជា៖ ផ្លែទុរេន និងផ្លែព្រីង និងក៏ឃើញមានការនាំចូលផ្លែឈើពីប្រទេសជិតខាងថែមទៀត ទើបនាំឱ្យកញ្ញាជួបការលំបាកក្នុងការលក់បន្ដិចបន្ដួច ផងដែរ។

ក្រៅពីដាំពីចម្ការសាវម៉ាវ កញ្ញា ប៉ូ លាងមុយ បានបានបង្ហើបឱ្យដឹងដែរថា ឪពុកម្ដាយរបស់កញ្ញា ក៏បានឆ្លៀតដាំទុរេន និងផ្លែត្របែក សរុបប្រមាណជិត២០០ដើម ក្នុងផ្ទៃដីសរុបជាង២ហិកតា ដើម្បីទុកគ្រាន់ជារបរមួយបន្ថែមទៀត សម្រាប់ចិញ្ចឹមជីវិត និងការចំណាយទាំងអស់ក្នុងគ្រួសាររបស ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


